• 2017-04-20 08:41:49
  • ជីវិតតារា

ចេន សាយចៃ​ រំលឹក​អាយុ១១ឆ្នាំ​ ចេញ​ច្រៀង​រក​លុយ​នៅ​ប្រទេស​ថៃ​

  • 2017-04-20 08:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេន សាយចៃ​ ចេញ​ច្រៀង​រក​លុយ​លើក​ដំបូង​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​ អំឡុង​ពេល​នាង​នៅ​រៀន​ថ្នាក់​​បឋម​សិក្សា​។

ចេន សាយចៃ ធ្លាប់បាន​ប្រាប់​​ Sabay ថា​ នាង​ចាប់​ផ្ដើម​ចូល​សិល្បៈ​មុន​ដំបូង​នៅ​អាយុ​១១​ ឆ្នាំ រៀន​ថ្នាក់​ទី​៥​ នៅ​បឋម​សិក្សា​ខេត្ត​ សុរិន្ទ​ ​​​ប្រឡូក​សិល្បៈ​ភ្លាម​ខាង​វង់​ភ្លេង​បាន​ឲ្យ​នាង​ហាត់​សម​ច្រៀង​បទ​​កន្ទ្រឹម​ ​តែ ​កន្ទ្រឹម​បែប​​បូរាណ​​ជា​មួយ​និង​ស្គរ​ដៃ​។ ដោយ​ចេញ​ច្រៀង​កន្រ្ទឹម​ម្ដងៗ​នាង​ទទួល​បាន​ ១០០ បាត​ (លុយ​ថៃ) ​ស្នើ​និង​ ១២០០០ រៀល​(លុយ​ខ្មែរ)​ពី​ក្រុម​។

“ទោះ​បី​ជា​លុយ​ ហ្នឹង​តិច​តែ​វា​ច្រើន​សម្រាប់​ខ្ញុំ​ ព្រោះ​លុយ​ហ្នឹង​​​គឺ​ជា​លុយ​ដំបូង​ដែល​​ខ្ញុំ​ទទួល​បាន​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្ញុំ​ផ្ទាល់​តែ​ម្ដង​ហើយ​ខ្ញុំ​​ក៏​សប្បាយ​ចិត្ត​ដែរ​ ដែល​ខ្ញុំ​មាន​ឱកាស​អាច​រក​លុយ​រៀន​ដោយ​ខ្លួន​ឯង​" សាយចៃ និយាយ។ នាងបន្តថា​តែ​ពេល​ខ្លះ​ក៏​​មាន​ភ្ញៀវ​បរទេស​មក​ពី​ក្រៅ​​​មក​លេង​នៅ​ខេត្ត​សុរិន្ទ​ ហើយជួល​ក្រុម​របស់​នាងឲ្យ​ទៅ​ច្រៀង​ ក្រុមអាច​ទទួល​បាន​លុយ​លើស​ពី​១០០ បាត​ ដែរ​ពេល​ខ្លះ​។

ចេន សាយចៃ បន្ថែម​ថា​ ពេល​ទៅ​ច្រៀង​ឲ្យ​ភ្ញៀវ​បរទេស​ទស្សនា​ម្ដង​ៗ​ក្រុម​របស់​នាង​ត្រូវ​ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃ​ណី​ជាតិ​ខ្មែរ​។ ដើម្បី​បង្ហាញ​វប្បធម៌ ប្រពៃ​ណី​​ខ្មែរ​​ សុរិន្ទ ក៏​ដូច​ជា​ខ្មែរ​​ទាំង​មូល​ទៅ​កាន់​ភ្ញៀវ​បរទេស​ឲ្យ​បាន​ជ្រួត​ជ្រាប​ផង​ដែរ​៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់