- 2020-09-02 03:33:48
- ជីវិតតារា
ជំនួញមានតម្លៃជាង ២០ម៉ឺនដុល្លារ ខាត់ សុឃីម សហការជាមួយកូរ៉េ ត្រូវបានពន្យារពេលទៅហើយ!
- 2020-09-02 03:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួញមានតម្លៃជាង ២០ម៉ឺនដុល្លារ ខាត់ សុឃីម សហការជាមួយកូរ៉េ ត្រូវបានពន្យារពេលទៅហើយ!
ចន្លោះមិនឃើញ
តារាចម្រៀងសម្បូរវោហារ ខាត់ សុឃីម បង្ហើបថា ពិធីសម្ពោធបើកហាងរកស៊ីដ៏ធំមួយមិនធ្លាប់មាននៅក្នុងដៃដែលនាងធ្លាប់អះអាងថានឹងបើកដំណើរការនៅដើមខែកញ្ញា ឆ្នាំ២០២០ នោះ ត្រូវបានពន្យារពេលទៅបើកនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌវិញ។
អ្នកនាង ខាត់ សុឃីម បានប្រាប់ Sabay មុននេះបន្ដិចថា មូលហេតុដែលធ្វើឲ្យមានការយឺតយ៉ាវ គឺដោយសារតែទីតាំងបើកធ្វើជំនួញនោះទើបធ្វើរួចប្រហែល៧០% គាប់ជួននឹងអ្នកនាងមមាញឹកនឹងការងារផ្សេងៗផង។ សុឃីម បានទទួលដំណឹងល្អៗលើដំណើរការរៀបចំគម្រោងរកស៊ីនេះពីក្រុមការងារក្រៅប្រទេសជាបន្ដបន្ទាប់ ហើយនាងសង្ឃឹមថានឹងពុំមានអ្វីដែលប្រែប្រួលទៀតឡើយសម្រាប់មុខជំនួញមួយនេះ។
តារាចម្រៀងសម័យ និងប្រពៃណីរូបនេះ បញ្ជាក់ថា នាងទើបចាញ់បោកលុយជនខិលខួចអស់ប្រាក់យ៉ាងច្រើន ប៉ុន្តែវាជារឿងដាច់ដោយឡែកពីមុខជំនួញដែលនាង និងដៃគូសហការពីបរទេសគ្រោងនឹងបើកដំណើរការនៅកម្ពុជានេះ។
អ្នកនាង ខាត់ សុឃីប ធ្លាប់បង្ហើបប្រាប់អ្នកសារព័ត៌មានថា មុខជំនួញនេះមានការសហការពីប្រទេសកូរ៉េ ហើយបច្ចុប្បន្ននាងបានចាយលុយអស់ជាង២០ម៉ឺនដុល្លារហើយ លើដំណើរការត្រៀមបើកជាផ្លូវការនៅក្នុងខែកញ្ញា នេះ។
អ្នកនាង ខាត់ សុឃីម បន្ថែមថា នាងនៅតែរក្សាសម្ដីនាងដូចដើមថា នឹងធ្វើឲ្យមហាជនភ្ញាក់ព្រើតជាមួយនឹងពាក្យថា"ចុមកាដុមឆែប ខាត់ សុឃីម" ចំពោះជំនួញថ្មីនេះ។ ស្របពេលគ្នានោះ នាងក៏នឹងអញ្ជើញអ្នកសិល្បៈមួយចំនួន ព្រមទាំងអ្នកសារព័ត៌មានឲ្យចូលរួមដើម្បីជួយផ្សព្វផ្សាយបន្ថែមពីមុខជំនួញថ្មីនេះដែរ៕