• 2019-09-06 02:19:09
  • ជីវិតតារា

Kim So Hyun សារ​ភាព​ថា ២០ ឆ្នាំ​ហើយ​នាង​មិន​ដែល​មាន​ស្នេហា​នោះ​ទេ

  • 2019-09-06 02:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​សម្ភាសកាល​ពី​ថ្ងៃ​ទី ៣ ខែ​កញ្ញា កន្លង​ទៅ​ ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​តំបន់ Jongno-gu នៃទីក្រុងសេអ៊ូលតារា​សម្ដែង​វ័យ​ក្មេង Kim So Hyun បាន​ប្រាប់ថា​ នាង​មិន​ដែល​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នរណា​នោះ​ទេ។

អំឡុង​ពេល​នៃ​បទ​សម្ភាស អ្នក​កាសែត​មួយ​រូប​បាន​សាក​សួរ​ថា នាង​បាន​សម្ដែង​នូវ​រឿង​រ៉ូមែន​ទិក​ជាច្រើន​ ហើយ​វា​ការពិត​មែន​ទេ​ដែល​ថា នាង​មិន​ដែល​ធ្លាប់​មាន​ស្នេហា​ពី​មុន​មក​?

So Hyun ក៏​បាន​ប្រាប់​ថា វា​ជា​ការ​ពិត​ ប៉ុន្តែ​នាង​ទើប​តែ​ ២០ ឆ្នាំ​ប៉ុណ្ណោះ​ ដូច្នេះវា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេដែល​នាង​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា។ នាង​ក៏​បាន​បន្ត​ថា នាង​មាន​អារម្មណ៍​ដូច​ជា​ការ​ពិត​ដែរ​ នៅ​ពេល​ដែល​នាង​ថត​រឿង​បែប​រ៉ូមែន​ទិក ហើយ​អារម្មណ៍​ក៏​អស់​នៅ​ពេល​ដែល​នាង​ថត​រឿង​ចប់​។

ជាមួយ​នឹង​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត តារា​ស្រី​វ័យ ២០ ឆ្នាំ​រូប​នេះ បាន​និយាយ​ថា នាង​មិន​ទាន់​ជួប​នូវ​បុរស​ដែល​នាង​ស្រឡាញ់​ ហើយ​មាន​អារម្មណ៍​ថា​​ចង់​សារ​ភាពស្នេហ៍​ដាក់​គេ​​ទេ។ យ៉ាង​ណា​មិញ បើ​សិន​ជា​តួឯក​ស្រី​ «Love Alarm» បាន​ជួប​នូវ​បុរស​ដែល​នាង​ស្រឡាញ់​ នាង​នឹង​មិន​ទុក​យូរ​នោះ​ទេ នាង​នឹង​សារភាព​ប្រាប់​ពី​អារម្មណ៍​របស់នាង​ភ្លាម​ៗ​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សព្វ​ថ្ងៃ​នេះ រឿង​ថ្មី​របស់ Kim So Hyun ដែល​មាន​ចំណង​ជើង​ថា «Love Alarm» កំពុង​តែ​កក្រើក​នៅ​ក្នុងវិស័យ​ភាពយន្ត​របស់​កូរ៉េ៕

ប្រភព៖ sbs ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម