• 2021-02-22 06:59:53
  • ជីវិតតារា

ខឹងចិត្តពេក Selena Gomez បិទឡាយចោលភ្លាមៗ ក្រោយសម្បូរអ្នកសរសេរពី Justin Bieber

  • 2021-02-22 06:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez គឺ​ជា​តារា​ដែល​មាន​ Follower ច្រើន​ជាង​គេ​លំដាប់​ទី​៥ លើ​បណ្ដាញ​ទំនាក់ទំនង Instagram ដែល​មាន​សរុប​ដល់ ២១១លាន​នាក់។ ត្បិត​ថា​មាន Follower ច្រើន​ ប៉ុន្តែ​ Selena មិន​សូវ​ជា​សកម្ម​លើ​បណ្ដាញ​សង្គម​នេះ​ប៉ុន្មាន​ឡើយ។

យ៉ាងណាក្ដី​កាល​ពី​ថ្មីៗ​នេះ​ម្ចាស់​បទ "Who Says” រូប​នេះ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ផ្សាយ​ផ្ទាល់ (Live) លើ Instagram និង​សម្រេច​ចិត្ត​​ធ្វើ​វគ្គ​សំនួរ​ចម្លើយ​ជា​មួយ​អ្នក​គាំទ្រ​របស់​ខ្លួន។ ឡាយ​បាន​តែ​ប៉ុន្មាន​នាទី Selena បាន​​កាត់​ផ្ដាច់​ឡាយ​ភ្លាមៗ​ ក្រោយ​ពី​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ផ្ញើ​សារ​មាក់ងាយ និង​សម្បូរ​អ្នក​រំលឹក​ឈ្មោះ​ Justin Bieber ដែល​ជា​សង្សារ​ចាស់។

កាល​ពី​ថ្មីៗ​នេះ​ដែរ​ Selena Gomez បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ហេតុផល​ដែល​នាង​មិន​សូវ​សកម្ម​លើ​បណ្ដាញ​សង្គម​គឺ​ដោយ​សារ​តែ​​មនុស្ស​​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​​មាន​អាកប្បកិរិយា​ឈ្លើយ មិន​សូវ​ខ្វាយ​ខ្វល់​ពី​ការ​គិត​អ្នក​ដទៃ៕​​​​​

ប្រភព៖ facebook ប្រែ​សម្រួល៖ សុខហេង

មតិយោបល់