• 2019-08-30 08:45:43
  • ភាពយន្ត

ផលិតករល្បី Nong គ្រោងចាប់គូតារាប្រុសស្រីទាំងនេះ​ឲ្យសម្ដែងរឿងថ្មីឆាប់ៗ

  • 2019-08-30 08:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករភាពយន្ត​ដ៏​ល្បី​ប្រចាំប្រទេស​ថៃ​ Nong Arunosha ជា​ផលិតករ​ល្បីឈ្មោះ​ដែល​មាន​ស្នាដៃ​ផលិតរឿង​ល្បីៗជា​ច្រើន​ឲ្យ​ទូរទស្សន៍​ប៉ុស្តិ៍លេខ ៣ថៃ។

ក្នុងបទសម្ភាស​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ ផលិតករ​រូបនេះ​បាន​បង្ហើប​ថា​ អ្នកស្រី​គ្រោង​នឹង​ចាប់​គូ​តារា​ប្រុស​ស្រី​ ៤នាក់​ឲ្យ​សម្ដែង​ជា​គូស្នេហ៍​ក្នុង​រឿង​ថ្មី។ គូ​ទី ១គឺ​ Toey Pongsakorn និង​ Cheer Thikumporn (អ្នក​ទាំង​ ២ក៏​ធ្លាប់​សម្ដែង​រួម​គ្នា​ម្ដង​ដែរ ក្នុង​រឿង​ Cupids The Series: Sorn Ruk Kamathep)។ អ្នក​ស្រី​ Nong បាន​បញ្ជាក់​ថា​ ខ្លួន​បាន​រៀបចំ​ចាប់គូ​ឲ្យ​ Toey សម្ដែង​ជាមួយ​ Cheer រួច​ហើយ​សម្រាប់​ភាពយន្ត​ឆ្នាំ ២០២០។

គូទី ២ អ្នក​ស្រី​គ្រោង​ចាប់​គូ​ Ken Phupoom ជាមួយ​ Namtarn Pichukkana។ ដោយ​មើល​ឃើញ​ពី​ភាព​ស៊ីសង្វាក់​ក្នុងរឿង​ "Dao Kiang Duen” ដូចនេះ​អ្នក​ស្រី​ចង់​ឲ្យ​អ្នក​ទាំង​ ២សម្ដែង​រួមគ្នាម្ដង​ទៀត​ក្នុង​រឿង​ថ្មីរបស់​ខ្លួន៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់