• 2024-07-15 02:47:59
  • ព័ត៌មាន

Wiz Khalifa ចោទប្រកាន់ពីបទកាន់កាប់គ្រឿងញៀនខុសច្បាប់ ប្រឈមជាប់ពន្ធនាគារ១០ឆ្នាំ

  • 2024-07-15 02:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wiz Khalifa ត្រូវបានចាប់ខ្លួនក្នុងប្រទេសរ៉ូម៉ានី ដែលចោទប្រកាន់ពីបទកាន់កាប់គ្រឿងញៀនខុសច្បាប់។

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឲ្យដឹងថា តារារ៉េប និងជាតួសម្តែងឈ្មោះពិត Cameron Thomaz អាយុ ៣៦ឆ្នាំ ជាប់ពាក់ព័ន្ធអំពោះខុសច្បាប់ អំឡុងពេលចូលរួមកម្មវិធីនៅទីក្រុង Costinesti ប្រទេសរ៉ូម៉ានី ជាកន្លែងដែលអាជ្ញាធរបានចោទប្រកាន់ថាបានរកឃើញកញ្ឆានៅក្នុងកម្មសិទ្ធិរបស់ Wiz នៅព្រឹកថ្ងៃអាទិត្យទី ១៤ ខែកក្កដា។

នៅក្រោមច្បាប់របស់ប្រទេសរ៉ូម៉ានី ហើយប្រសិនបើ Khalifa ត្រូវបានកាត់ទោស តារាប្រុសរូបនេះអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ អង្គការរដ្ឋអាជ្ញាប្រឆាំងឧក្រិដ្ឋកម្មរបស់ប្រទេសរូម៉ានី DIICOT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ម្ចាស់បទ "See You Again" បានជក់ថ្នាំញៀននៅលើឆាកក្នុងអំឡុងពេលសម្តែងរបស់គាត់។

DIICOT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា "ក្នុងអំឡុងពេលសម្តែងនៅឯមហោស្រពតន្ត្រីមួយដែលធ្វើឡើងនៅរមណីយដ្ឋាន Costinesti ជនជាប់ចោទត្រូវបានគេរកឃើញថាមានថ្នាំញៀនជាង ១៨ ក្រាម និងបានប្រើប្រាស់ (នៅលើឆាក) ក្នុងទម្រង់ជាបារី

ប្រភពមួយផ្សេងទៀតបានលើកឡើងថា Khalifa ត្រូវបានអាជ្ញាធរមូលដ្ឋាននាំខ្លួនទៅសាកសួរនៅព្រឹកថ្ងៃអាទិត្យរួមជាមួយមនុស្សជាច្រើននាក់ទៀត ត្រូវបានចោទប្រកាន់ ប៉ុន្តែ Khalifa ត្រូវបានដោះលែងនៅក្រៅឃុំភ្លាមៗ យ៉ាងណាចំពោះផ្លូវច្បាប់ដំណើរការបន្តបែបណាទៀតនោះនៅមិនទាន់ដឹងនៅឡើយទេ៕

ប្រភព៖ people.cn អត្ថបទ៖ កេសរ

មតិយោបល់