• 2017-10-31 09:50:02
  • ស្ទីលតារា

បែកធ្លាយរូបភាព​ចូល​ធ្វើ​ទាហាន​របស់ Kim Soo Hyun មុខ​ប្លែក​ខ្លាំង!

  • 2017-10-31 09:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​តារា​ប្រុស​ផ្សេង​ទៀត​ ពេល​ចូល​បំពេញ​កាតព្វកិច្ច​ជា​យោធា​កូរ៉េ​ តែង​ប្រកាស​ប្រាប់​ដល់​អ្នក​គាំទ្រ​ជា​ដំណឹង​ ប៉ុន្តែ​តារា​ប្រុស​ល្បី​ Kim Soo Hyun វិញ​បែរ​ជា​ចូល​ធ្វើ​ទាហាន​ដោយ​ស្ងាត់​ស្ងៀម​បំផុត។

កាល​ពី​សប្ដាហ៍​មុន​ តួ​ប្រុស​ក្នុង​រឿង​ "Real” បាន​ចូល​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​ក្នុង​នាម​ជា​បុរស​កូរ៉េ ប៉ុន្តែ​ដំណើរ​ចូល​ជា​យោធា​របស់​លោក​ គឺ​មាន​សភាព​ស្ងប់ស្ងាត់​បំផុត។ ម្យ៉ាង​ក៏​គ្មាន​អ្នកណា​បាន​ឃើញ​លោក​ ចាប់​ពី​ថ្ងៃ​នោះ​ដែរ។

ដោយឡែក​ ថ្មីៗ​នេះ​ស្រាប់​តែ​ រូបភាព​របស់​លោក​ពេល​ចូល​ធ្វើ​ទាហាន​ ត្រូវ​បាន​បែក​ធ្លាយ ហើយ​កត់​សម្គាល់​ឃើញ​ថា​ Soo Hyun មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​ពេលនេះ។

រូបភាព​ថ្មី​របស់​ Soo Hyun ក្នុង​ជួរ​យោធា​នោះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​បណ្ដាញ​អ៊ីនធឺណិត​ ខណៈ​សក់​របស់​តារា​ប្រុស​រូប​នេះ​ ត្រូវ​កាត់​អស់​ ហើយ​មាន​ភាព​ខុស​ឆ្ងាយ​ពី​ពេល​មុន​ចូល​ជា​យោធា។

បច្ចុប្បន្ន​ លោក​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ រយៈ​ពេល​ ៥​សប្ដាហ៍​នៅ​ទីតាំង​ជំរំ​មូលដ្ឋាន​ទ័ព​ថ្មី ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​ទាហាន​ផ្លូវ​ការ​របស់​លោក​បន្ទាប់​ពី​នេះ រយៈ​ពេល​ ២១​ខែ។ ប្រុស​សង្ហា​វ័យ​ ២៩​ឆ្នាំ​រូប​នេះ​ នឹង​បញ្ចប់​កាតព្វកិច្ច​ដ៏​ធំ​នេះ​ នៅ​ថ្ងៃ​ទី​ ២២ ខែ​កក្កដា​ ឆ្នាំ​ ២០១៩៕

ចុចអាន៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់