• 2024-05-21 07:52:02
  • ភាពយន្ត

យន ប៊ុនរាជ ទម្លាយថា ខ្លួន​និពន្ធ​រឿងភាគឲ្យគេក្នុងតម្លៃថោកហើយ ត្រូវគេគេចវេសមិនបើកលុយឲ្យទៀត

  • 2024-05-21 07:52:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការភ្ញាក់ផ្អើលមួយ​បានកើតឡើងក្នុងរង្វង់អ្នកស្នេហាវិស័យភាពយន្ដ នៅ​ថ្ងៃ​នេះ គឺបន្ទាប់ពីលោក យន ប៊ុនរាជ ទម្លាយ​ថា លោកបាននិពន្ធខ្សែភាពយន្ដចំនួន ៣០ភាគ ដែលលោកបាន​និពន្ធ និងធ្វើជំនួយការអ្នកសម្ដែង កាលពីឆ្នាំ២០២៣ នោះ ត្រូវបានម្ចាស់ផលិតកម្មគេចវេសមិនព្រមបើកលុយថ្លៃកម្លាំងពលកម្មឲ្យលោក។

រូបថត៖ ហ្វេសប៊ុក យន ប៊ុនរាជ

បន្ថែម​លើ​ការ​បញ្ជាក់​ជាមួយ Sabay នៅ​រសៀលថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២៤ លោក យន ប៊ុនរាជ បាន​បង្ហោះសារ​មួយ​កាល​ពីថ្ងៃទី២០ ខែឧសភា ដោយបង្ហាញការសោកស្ដាយចំពោះការខិតខំប្រឹងផលិតភាពយន្ត​ និងនិពន្ធចាយពេលកន្លះឆ្នាំ ត្រូវអសារបង់។

លោក យន ប៊ុនរាជ៖ “លាហើយជីវិតអ្នកនិពន្ធភាពយន្ត Freelance និពន្ធរឿងភាគសាមសិបភាគឱ្យគេ គេថត គេផ្សាយចប់ហើយ គេមិនបើកលុយឱ្យ ចុងក្រោយគេគំរាមប្ដឹងឯងវិញទៀត! សរសេរផងថតផង អត់ដេកកន្លះឆ្នាំ សល់ត្រឹមការឈឺចាប់ និងភាពខកចិត្ត”។

បើ​តាម​អ្នកនិពន្ធ​រូប​នេះ ក្រោយផលិតភាពយន្តចប់ភ្លាម ចាងហ្វាងផលិតកម្ម បានព្យាយាមគេចវេស ផ្តាច់ការទាក់ទង Block ក្រុមការងារដែលខ្លួនមិនបើកលុយឲ្យចេញពីបណ្តាញសង្គមទាំងអស់។ ទោះ​ជា​យ៉ាងណា​លោក បដិសេធ​ មិន​បញ្ចេញ​ឈ្មោះ​ផលិតកម្ម និង​ម្ចាស់​ផលិតកម្ម​នោះ​ទេ ដោយលោកថា នៅទុកពេលបន្ដិចទៀត ដើម្បី​ដោះស្រាយ​គ្នា។

មហាជន ជាពិសេស​អ្នកស្រឡាញ់​វិស័យភាពយន្ដ និង​ចម្រៀងភាពយន្ដ បានស្គាល់លោក យន ប៊ុនរាជ តាមរយៈការ​ផលិត​កម្មវិធី "ដូច្នឹងផង!" ចាក់នៅលើកញ្ចក់ទូរទស្សន៍ TOWN ការផលិតវីដេអូផ្ទេរដំណែងទេវតាកាលពីឆ្នាំ២០២២ និងខ្សែភាពយន្ដភាគរឿង "តាមចាប់ស្នេហ៍" ចាក់នៅលើផេកទូរទស្សន៍ NNP ជាដើម៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម