• ពុធ, 11 មករា 2023 08:05
  • ព័ត៌មាន

សាយ សៀរ៉ា ទើបជួបអ្នកទទួលទានដ៏សោះអង្គើយ តែលោកសប្បាយចិត្ដ

  • ពុធ, 11 មករា 2023 08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង សាយ សៀរ៉ា ដែលប្រិយមិត្ដឃើញតែបង្ហាញពីជីវិតតស៊ូរបស់ខ្លួន និងឪពុក-ម្ដាយនៅឯស្រុកកំណើត ស្របពេលដែលខ្លួនក៏ចេះតែផ្ដល់ក្ដីស្រឡាញ់ និងជ្រោមជ្រែងអ្នកខ្វះខាតនោះ ស្រាប់តែថ្មីៗនេះលោកបានជួបជនអនាថាម្នាក់នៅម្ដុំហ្គ្រេនភ្នំពេញ។

តារារូបនេះ បានប្រើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីបង្ហាញពីសកម្មភាពលោកផ្ដល់អាហារដល់បុរសម្នាក់ ហើយក៏ឆ្លៀតអំពាវនាវអ្នកមានលទ្ធភាព ឬមនុស្សដែលមានស្មារតីត្រឹមត្រូវផ្សេងទៀតចេះជួយគ្នាទៅតាមលទ្ធភាព។

សាយ សៀរ៉ា បញ្ជាក់ថា រូបលោកបានជិះឡានហួសជនអនាថានោះប្រហែល ១០០ម៉ែត្រ ដើម្បីរកទិញបាយ-ម្ហូបយកមកឲ្យគាត់ហូប ដោយសារមើលឃើញមនុស្សនោះហេវហត់ខ្លាំង ប៉ុន្ដែពេលលោកយកបាយទៅឲ្យក៏ទទួលយកដោយពុំនិយាយស្ដីអ្វីជាមួយលោកឡើយ។ ដោយក្ដីអាណិត សៀរ៉ា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា៖ “មិនដឹងថាបងប្អូនគាត់នៅណាទេ! ហេតុអីបានជាខ្ញុំឃើញអ្នកក្រអ្នកដែលដើរតាមផ្លូវគ្មានផ្ទះ និងចាស់ៗ ចេះតែអាណិតពួកគាត់”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី