
- ពុធ, 29 កក្កដា 2020 11:43
- ព័ត៌មាន
ឱក សុគន្ធកញ្ញា តារាខ្មែរដំបូងគេ ដែលមាន Follower លើ Instagram ដល់ ១លាននាក់
- ពុធ, 29 កក្កដា 2020 11:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱក សុគន្ធកញ្ញា តារាខ្មែរដំបូងគេ ដែលមាន Follower លើ Instagram ដល់ ១លាននាក់
ចន្លោះមិនឃើញ
អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាតារាខ្មែរទី១ ដែលមានអ្នក follow ដល់ ១លាននាក់ នៅលើបណ្ដាញសង្គម Instagram។
Insta របស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានកើនចំនួន Follower លើសតារាផ្សេងទៀតជាច្រើនខែមកហើយ និងបានឡើងដល់ ១លាន follower នាថ្ងៃទី២៩ ខែកក្កដានេះ។
អ្នកនាង តែងបង្ហោះរូបភាពស្អាតៗ ជាពិសេសរូបភាពដំណើរកម្សាន្តជាមួយស្វាមី និងកូន ដែលទទួលបានការគាំទ្រយ៉ាងច្រើន លើរូបភាពនីមួយៗ។
ក្រៅពីមានអ្នកគាំទ្រច្រើនលើ Instagram, សុគន្ធកញ្ញា ក៏មានអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គមផ្សេងទៀតផងដែរ ពោលគឺជាង ២លាននាក់លើ Facebook, ជាង ៦០ម៉ឺននាក់ លើ TikTok និងជាង ៥ម៉ឺននាក់ subscribe channel YouTube ផ្លូវការរបស់នាងផងដែរ៕
រូបភាពពី Instagram sokunkanha