
- ព្រហស្បតិ៍, 22 កក្កដា 2021 01:50
- ព័ត៌មាន
Song Hye Kyo ព្រមថតរឿងថ្មីបែបអាថ៌កំបាំង សហការជាមួយអ្នកដឹកនាំរឿង «ម្ចាស់ព្រះអាទិត្យ»
- ព្រហស្បតិ៍, 22 កក្កដា 2021 01:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo ព្រមថតរឿងថ្មីបែបអាថ៌កំបាំង សហការជាមួយអ្នកដឹកនាំរឿង «ម្ចាស់ព្រះអាទិត្យ»
តារាសម្ដែង Song Hye Kyo ត្រូវបានជ្រើសជាតួឯកក្នុងរឿងថ្មីដែលដឹកនាំដោយ អ្នកដឹកនាំរឿង «Sweet Home» និង «Goblin» Lee Eung Bok។
យោងតាមការចេញផ្សាយរបស់ Newsen បានឲ្យដឹងថា Song Hye Kyo នឹងបង្ហាញមុខក្នុងខ្សែភាពយន្តបែបអាថ៌កំបាំង និងគ្រងតំណែងជាតួឯក។
ប្រភពជិតស្និទ្ធបានបញ្ជាក់ថា៖ «ចេញពីការយល់ឃើញរបស់ខ្ញុំ Song Hye Kyo បានយល់ព្រមបង្ហាញមុខក្នុងរឿងភាគថ្មីរបស់ អ្នកដឹកនាំ Lee Eung Bok ហើយ។ ប្រភេទរឿងមួយនេះ នឹងបង្ហាញខ្លួនជាប្រភេទរឿង Thriller អាថ៌កំបាំង។ តាមរយៈរឿងមួយនេះដែរ អ្នកនឹងបានឃើញស្នាដៃដឹកនាំអស្ចារ្យថ្មីមួយទៀតរបស់ Lee Eung Bok ព្រមទាំងមន្តស្នេហ៍ការសម្ដែងពិសេសរបស់ Song Hye Kyo។»។
គួរបញ្ជាក់ផងដែរថា Lee Eung Bok ត្រូវបានគេស្គាល់ច្បាស់តាមរយៈការដឹកនាំសម្ដែងរឿងល្បីៗមួយចំនួនដូចជា «Dream High», «Descendants of the Sun», «Goblin», និង «Mr. Sunshine» ជាដើម។
ចំណែក Song Hye Kyo វិញ ចាប់ផ្ដើមកាន់តែរវល់ខ្លាំងឡើងហើយតាមរយៈការងារសម្ដែងក្នុងឆ្នាំ ២០២១នេះ ហើយពេលនេះនាងក៏កំពុងថតរឿងមានចំណងជើងថា «Now, We Are Breaking Up» ហើយទទួលថតរឿងថ្មី «Glory» ទៀត៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី