
- ច័ន្ទ, 21 វិច្ឆិកា 2016 02:03
- ព័ត៌មាន
សុគន្ធ ថេរ៉ាយុ ប្តូររថយន្តអស់៦ គ្រឿង មួយគ្រឿងចុងក្រោយតម្លៃកប់
- ច័ន្ទ, 21 វិច្ឆិកា 2016 02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុគន្ធ ថេរ៉ាយុ ប្តូររថយន្តអស់៦ គ្រឿង មួយគ្រឿងចុងក្រោយតម្លៃកប់
ចាប់តាំងពីចូលសិល្បៈរហូតមកដល់ពេលនេះតារាចម្រៀងផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានប្តូររថយន្តអស់៦គ្រឿហើយ ហើយមួយគ្រឿងក្នុងចំណោមនេះ មានតម្លៃដល់ទៅ ១០ម៉ឺនដុល្លារអាមេរិកឯណោះ។ សុគន្ធ ថេរ៉ាយុ ប្រាប់Sabay ។
ម្ចាស់បទ "ពេលខ្ញុំមិនសប្បាយចិត្ត" បានថ្លែងថា៖ "តាំងពីចូលប្រឡូកសិល្បៈមកដល់ពេលនេះខ្ញុំបានប្តូររថយន្តអស់ចំនួន ៦ គ្រឿងហើយបង រថយន្តទី១របស់ខ្ញុំ Corolla 95 ទី២ Lexus RX 300 ទី៣ Lexus LX470 ទី៤ Camry 2009 ទី៥ Lexus RX350 និងទី៦រថយន្តដែលខ្ញុំជិះរាល់ថ្ងៃ Lexus LX 570 បង"។
លោក បានបន្តថា រថយន្តLexus LX 570ដែលប្រើប្រាស់រាល់ថ្ងៃមានតម្លៃ ១០ ម៉ឺន ៩ពាន់ដុល្លារ តម្លៃនេះទិញកាលពីឆ្នាំ២០១៥ តែតម្លៃនេះអាចធ្លាក់ចុះជាងមុន បើទិញក្នុងឆ្នាំ២០១៦នេះ។ ម្ចាស់បទ "បែកគ្នាយ៉ាងណាទើបមិនឈឺចាប់" បន្ថែមថា "ចំពោះរថយន្ត Lexus LX 570 ពេលនេះខ្ញុំមិនទាន់មានគម្រោងប្តូវានោះទេបង"៕
អត្ថបទ៖ ទារិកា