_medium.jpg)
- ព្រហស្បតិ៍, 22 មិថុនា 2017 04:27
- ស្ទីលតារា
ក្ដៅៗ! សុគន្ធ ថេរ៉ាយុ ទើបប្ដូររថយន្តថ្មីតម្លៃរាប់ម៉ឺនដុល្លារ
- ព្រហស្បតិ៍, 22 មិថុនា 2017 04:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! សុគន្ធ ថេរ៉ាយុ ទើបប្ដូររថយន្តថ្មីតម្លៃរាប់ម៉ឺនដុល្លារ
សុគន្ធ ថេរ៉ាយុ បានប្ដូររថយន្ត Lexus 570 ស៊េរី២០០៩ មកជិះថ្មីម៉ាក Posche ស៊េរី ២០១៤ មួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារ។
សុគន្ធ ថេរ៉ាយុ បានប្រាប់ Sabay ថា កន្លងមកលោកមានគម្រោងទិញរថយន្ត Lexus 570 ស៊េរី២០១៧ មួយគ្រឿងមានរយៈពេល៣ខែមកហើយ ប៉ុន្តែមកដល់ពេលនេះលោកមិនមានលុយគ្រប់គ្រាន់ដើម្បីទិញLexus 570 ស៊េរី ២០១៧ ទើបប្ដូរមកទិញរថយន្តម៉ាក Posche ស៊េរី ២០១៤ ដែលមានតម្លៃ៩ ម៉ឺនដុល្លារ។
“រថយន្តថ្មីនេះខ្ញុំទើបតែទិញវាកាលពីម្សិលមិញ មូលហេតុដែលខ្ញុំសម្រេចចិត្តជិះPosche ព្រោះខ្ញុំយល់ថាវាមានតម្លៃថោកជាង Lexus 570 ស៊េរី ២០១៧។ ម្យ៉ាងទៀតគឺខ្ញុំចង់ប្ដូរម៉ាកវាម្ដងព្រោះជិះ Lexus ច្រើនគ្រឿងមកហើយបង ណាមួយខ្ញុំចង់ប្រើប្រាស់រថយន្តខាងប៉ែកអឺរ៉ុបម្ដង" ។ សុគន្ធ ថេរ៉ាយុ ថ្លែង៕
អត្ថបទ៖ ឆុង ស៊ីណាន