
- ច័ន្ទ, 6 មីនា 2017 01:47
- ព័ត៌មាន
ឈិត សុវណ្ណបញ្ញា ចាប់ដៃគូជាមួយ សុគន្ធ ថេរ៉ាយុ ភ្លែតហ្មង
- ច័ន្ទ, 6 មីនា 2017 01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈិត សុវណ្ណបញ្ញា ចាប់ដៃគូជាមួយ សុគន្ធ ថេរ៉ាយុ ភ្លែតហ្មង
ឈិត សុវណ្ណបញ្ញា បានប្រាប់ Sabay ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះនាងបទចម្រៀងចំនួនចំនួន៥បទក្នុងផលិតកម្មថោន ២បទជាចម្រៀងទោល និង៣បទទៀតច្រៀងឆ្លងឆ្លើយជាមួយ សុគន្ធ ថេរ៉ាយុ។
តារាចម្រៀងស្រីដែលបានផ្ដាច់ខ្លួនចេញពីផលិតកម្មហង្សមាសមកចូលថោនបន្តថា កេរ្តិ៍ឈ្មោះរបស់នាងអាច នឹងលេចធ្លោជាងមុនតែមិនហ៊ានសង្ឃឹមមួយរយភាគរយនោះទេ អាស្រ័យទៅលើការគាំទ្ររបស់ទស្សនិកជន។ ទោះបីនេះជាលើកដំបូងដែលកញ្ញា ឈិត សុវណ្ណបញ្ញា បានចាប់ដៃគូជាមួយ សុគន្ធ ថេរ៉ាយុ ក្ដីតែមិនមានអ្វីពិបាកសម្រាប់នាងឡើយពីព្រោះពីមួយបទទៅមួយបទពួកគេសហការគ្នាបានល្អទាំងការរាំ និងប្រើប្រាស់សម្លេង។
តួឯកស្រីក្នុងរឿង "ទេសចរណ៍ឋាននរក" បញ្ជាក់ថា "ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយរាងភ័យរំភើបដែលចូលផលិតកម្មថ្មី (ផលិតកម្មថោន) ដូចបានចូលផ្ទះថ្មីអញ្ចឹង"។ ក្រៅពីបទចម្រៀងត្រៀមសម្រាប់ចូលឆ្នាំទាំង៥បទខាងលើ ផលិតកម្មថោនកំពុងតែរៀបចំបទចម្រៀងសម័យជាច្រើនបទទៀតសម្រាប់នាងផងដែរ៕
អត្ថបទ៖ ឆុង ស៊ីណាន