/Minisrty_2021/Mo31/62411edecd71a_1648434900_medium.jpg)
- ច័ន្ទ, 28 មីនា 2022 02:39
- ព័ត៌មាន
ជាការសម្តែងឬពិត? ឆន សុវណ្ណារាជ បញ្ចេញមុខនារីម្នាក់ ថើបកៀកកើយគ្នាទាំងកណ្តាលរាត្រី
- ច័ន្ទ, 28 មីនា 2022 02:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាការសម្តែងឬពិត? ឆន សុវណ្ណារាជ បញ្ចេញមុខនារីម្នាក់ ថើបកៀកកើយគ្នាទាំងកណ្តាលរាត្រី
តារាចម្រៀង ឆន សុវណ្ណារាជ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំង ក្រោយពីលោកបង្ហាញភាពស្និទស្នាលជាមួយនារីដ៏ស្រស់ស្អាតម្នាក់ទាំងកណ្តាលរាត្រី ថែមទាំងព្រលយពាក្យគួរឲ្យសង្ស័យទៀតផង។
កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ យប់មិញនេះ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហាញមុខនារីស្រស់ស្អាតម្នាក់នៅលើគណនីហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាទាំងកណ្តាលរាត្រី មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងសរសេរបញ្ជាក់បន្ថែមទៀតថា ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ ។ ទាំងរូបភាពនិងសំណេរនេះហើយ ធ្វើឲ្យអ្នកគាំទ្រគាំងគ្រប់គ្នា ដោយម្នាក់ៗគិតថា លោក ឆន សុវណ្ណារាជ មានម្ចាស់បេះដូងហើយទើបតែពេលនេះហ៊ានបញ្ចេញមុខ រហូតដល់ហ្វេនៗខ្លះខំលួច Crush បែរជាខកបំណងអស់រលីងតែម្តង។
ជុំវិញរឿងរូបភាពនិងវីដេអូថើបកៀកកើយគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រកំពុងតែមានចម្ងល់ ដោយអ្នកខ្លះបាននិយាយថាតើរឿងនេះជាការពិតឬជាការសម្តែងដើម្បីធ្វើឲ្យគ្រប់គ្នាជ្រួលច្របល់យល់ច្រឡំទេ? សម្រាប់ថ្ងៃនេះ Sabay បានព្យាយាមទាក់ទងទៅលោក ឆន សុវណ្ណារាជ សួរដើម្បីបញ្ជាក់ជុំវិញរឿងនេះដែរ តែលោកមិនទាន់ឆ្លើយតបត្រឡប់វិញ។
បញ្ជាក់ផងដែរថា តារាចម្រៀង ឆន សុវណ្ណារាជ រហូតមកដល់ពេលនេះ នៅមិនទាន់រកម្ចាស់បេះដូងឃើញនៅឡើយទេ ហើយក៏មិនទាន់មានដំណឹងថាលោកមានសង្សារដែរ ទើបតែពេលនេះលោកហាក់ប្លែកហ៊ានបញ្ចេញមុខនារីម្នាក់ដែលគ្រប់គ្នានៅមិនទាន់ដឹងថាជាអ្វីនិងគ្នាឲ្យប្រាកដនៅឡើយដែរ តែប្រសិនបើលោកកំពុងតែមានមែនហើយព្យាយាមបង្ហាញនោះគឺជារឿងដ៏ល្អ ព្រោះលោកក៏កាន់តែមានវ័យច្រើនដែរហើយ៕
@svnlovemankind #cambodia #rosal #soklin44443 #makleaksingle #ស្រីអូន អត្ថបទ៖ Tep Sovannmoly