• អង្គារ, 3 មករា 2023 07:47
  • ព័ត៌មាន

មុនគ្រវែងឆ្នាំចាស់ចោល សាយ សៀរ៉ា ហែកកេរ្ដិ៍ខ្លួនឯង ដើម្បីត្រៀមទទួលយកលាភសំណាង​ ក្នុងឆ្នាំ២០២៣

  • អង្គារ, 3 មករា 2023 07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំចាស់ ២០២២ គឺជាពេលវេលាដ៏លំបាក និងមានរឿងអត់សប្បាយចិត្ដជាច្រើនសម្រាប់តារាសម្ដែង សាយ សៀរ៉ា។ ក្នុងគ្រាដ៏លំបាកនោះ លោកក៏ត្រូវរ៉ាប់រងសង់ផ្ទះជូនអ្នកមានគុណនៅឯស្រុកផង ហើយការងារសិល្បៈក៏មិនសូវមាន ប៉ុន្ដែរឿងអាក្រក់ៗដែលមិននឹកស្មានដល់បែរជាកើតឡើងចំពោះរូបលោក។

លោក សាយ សៀរ៉ា បានប្រើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីរំលឹករឿងចាស់ថា សូមឲ្យឆ្នាំចាស់ទៅចុះលោកមិនស្រណោះឡើយ ព្រោះឆ្នាំចាស់ធ្វើឲ្យលោកមានរឿង ឆ្នាំចាស់ធ្វើឲ្យលោកអត់មានការងារធ្វើ ហើយឆ្នាំចាស់ក៏ធ្វើឲ្យលោកឈឺច្រើនដែរ។ ទន្ទឹមគ្នានេះលោកក៏ជឿថា ឆ្នាំថ្មី ២០២៣ នឹងមានសិរីសួស្ដីមានរឿងល្អៗចូលមកក្នុងជីវិតរបស់លោកជំនួសឲ្យរឿងអាក្រក់ៗដែលធ្លាប់កើតមានចំពោះលោកក្នុងឆ្នាំចាស់។

និយាយពីរឿងល្អៗក្នុងឆ្នាំថ្មី មិនទាន់បានប៉ុន្មានថ្ងៃផង គេក៏ឃើញលោកទទួលបានអាំងប៉ាវពីថៅកែហាងដែលលោកបម្រើការងារឲ្យយ៉ាងគាប់ចិត្ដ ព្រមទាំងមានពន្លឺការងារសិល្បៈខ្លះៗទៀតផង។ ទន្ទឹមគ្នានេះក៏លេចដំណឹងដ៏ល្អមួយទៀតថា ផ្ទះវីឡាសង់នៅឯស្រុកកំណើត នាខេត្ដកំពង់ចាម ចំណាយខ្ទង់ម៉ឺនដុល្លារនោះ ក៏ធ្វើជិតរួច ហើយត្រៀមអញ្ជើញមិត្ដភក្ដិស្និទ្ធស្នាលជាច្រើននាក់ចូលរួមពិធីឡើងវីឡាផ្ទះថ្មីនេះទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី