
- អង្គារ, 18 ឧសភា 2021 01:42
- ព័ត៌មាន
ផ្លូវការ! 2PM នឹងវិលមកវិញនៅចុងខែមិថុនា ជាមួយនឹងអាល់ប៊ុមថ្មី ក្រោយស្ងាត់ ៥ឆ្នាំ
- អង្គារ, 18 ឧសភា 2021 01:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! 2PM នឹងវិលមកវិញនៅចុងខែមិថុនា ជាមួយនឹងអាល់ប៊ុមថ្មី ក្រោយស្ងាត់ ៥ឆ្នាំ
វិបសាយព័ត៌មាន Joy News 24 បានបញ្ជាក់ថា 2PM នឹងវិលមកវិញនៅចុងខែមិថុនាខាងមុខ ជាមួយនឹងអាល់ប៊ុមថ្មី ត្រៀមជាពិសេស។
សមាជិកក្រុមពេលនេះកំពុងត្រៀមខ្លួនយ៉ាងមុតមាំ និងព្យាយាមបង្ហើយការងារថ្មីនេះ ដើម្បីជាកាដូសម្រាប់អ្នកគាំទ្រទាំងអស់ សម្រាប់ការវិលមកវិញលើកនេះ ក្រោយផ្អាកមួយរយៈធំ។
កាលពីឆ្នាំ ២០១៦ 2PM បានចេញអាល់ប៊ុមមួយមានចំណងជើងថា «GENTLEMAN’S GAME» ដូចនេះបើគិតមកដល់ពេលនេះ វាមានរយៈពេល ៥ឆ្នាំហើយ ដែលពួកគេផ្អាកសកម្មភាព Comeback។
តាមការឲ្យដឹងទៀតនោះ បទថ្មីដែលគ្រោងចេញឆាប់ៗ សមាជិកទាំង ៦នឹងបង្ហាញភាពសិចស៊ីរបស់ខ្លួន បែបបុរសសង្ហាទាក់ទាញ ឯ Concept អាចនឹងស្រដៀងនឹងបទ «My House»។
ងាកទៅ ផលិតកម្ម JYP វិញក៏បានចេញមុខបញ្ជាក់ដែរថា 2PM ពិតជានឹងវិលមកវិញមែន គឺចុងខែមិថុនា ហើយសម្រាប់កាលបរិច្ឆេទ្ធជាក់លាក់ ក្រុមហ៊ុននឹងជូនដំណឹងនៅពេលក្រោយ៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី