• 2022-06-07 07:20:01
  • ព័ត៌មាន

គ្រាន់តែតម្លៃខ្លួន Lisa ចូលរួមកម្មវិធីគ្រឿងអលង្ការ Bvlgari អាចទិញឡាន៥៧០ យ៉ាងតិច៥គ្រឿង

  • 2022-06-07 07:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភពសារព័ត៌មានកូរ៉េបានឱ្យដឹងថាម៉ាកយីហោគ្រឿងអលង្ការ 'Bvlgari' ចាយលុយលើតម្លៃខ្លួនរបស់ស្រីសអាត Lisa សមាជិកក្រុម BLACKPINK យ៉ាងហោចណាស់ ១០ ពាន់លានវ៉ុន ក្នុងការបង្ហាញខ្លួនតារាស្រីរូបនេះក្នុងកម្មវិធី។

កាលពីថ្ងៃទី ៦ ខែមិថុនា Lisa សមាជិកក្រុម BLACKPINK បានចូលរួមកម្មវិធីលក់គ្រឿងអលង្ការរបស់ Bvlgari នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សមាជិកក្រុម BLACKPINK ទទួលបានការចាប់អារម្មណ៍ច្រើនសន្ធឹកពីអ្នកគាំទ្រ រួមជាមួយនឹងតារាស្រី Anne Hathaway និង Priyanka Chopra ដែលតំណាងទូចសុឆន្ទះឱ្យម៉ាកគ្រឿងអលង្ការប្រណីត 'Bvlgari'។

យ៉ាងណាមិញយោងតាមប្រភពបានឱ្យដឹងថាតម្លៃខ្លួនរបស់សមាជិក BLACKPINK រូបនេះមានតម្លៃថ្លៃកប់ពពក ពោលគ្រាន់តែចូលរួម និងផ្សាយពាណ្ជជិកម្មរហូតដល់ ១០ពាន់លានវ៉ុន ប្រមាន ៨ លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុត៕

ប្រភព៖ Allkpop

មតិយោបល់