• 2022-12-14 02:17:27
  • ព័ត៌មាន

រថយន្ត Mercedes Benz AMG G63 Edition ដែល Jungkook ធ្លាប់ជិះ លក់ដាច់ពីការដេញថ្លៃដល់ជិត ១លានដុល្លារ

  • 2022-12-14 02:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៣ ខែធ្នូ ការដេញថ្លៃតាមអនឡាញនៃរថយន្ត Mercedes-Benz G-Wagon AMG G63 Edition ដែលរៀបចំដោយ 'Black Lot' របស់ក្រុងសេអ៊ូល បានបញ្ចប់ការដេញថ្លៃហើយ។ Black Lot បានលើកឡើងថា រថយន្តនេះជាកម្មសិទ្ធិរបស់តារាល្បីលំដាប់ពិភពលោកម្នាក់ ប៉ុន្តែមិនបានបង្ហាញអត្តសញ្ញាណរបស់តារាល្បីរូបនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការដេញថ្លៃទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីត្រូវគេដឹងការពិតថា រថយន្តនេះធ្លាប់ជាកម្មសិទ្ធិរបស់ Jungkook សមាជិកក្រុម BTS

ការដេញថ្លៃដែលបានចាប់ផ្តើមកាលពីខែមុនត្រូវបានបញ្ឈប់ភ្លាមៗ នៅពីរម៉ោងមុនការគ្រោងទុក ដោយសារតែចំនួនអ្នកដេញថ្លៃបរទេសកើនឡើងខ្លាំងពុំធ្លាប់មាននៅក្នុងប្រវត្តិនៃការដេញថ្លៃ។ ស្របពេលនៃការផ្អាកនោះ ការដេញថ្លៃខ្ពស់បំផុតបានឈានដល់ ៤២០ លានវ៉ុន (ខ្ទង់ ៣២៥,៧២០ ដុល្លារ) ឯណោះ។

ចាប់តាំងពីពេលនោះមក Black Lot បានហាមឃាត់អនីតិជន និងជនបរទេសពីការដេញថ្លៃ ហើយបន្តការដេញថ្លៃឡើងវិញនៅថ្ងៃទី ០៦ ខែធ្នូ ដោយអនុញ្ញាតឱ្យមានការដេញថ្លៃ តែក្រោយពេលបុគ្គលម្នាក់ បានដាក់ប្រាក់កក់ចំនួន ៥ លានវ៉ុន (៣,៨៨២ ដុល្លារ) ទៅកាន់គេហទំព័រដេញថ្លៃ។

តម្លៃចាប់ផ្តើមនៃការដេញថ្លៃគឺ ១៥០ លានវ៉ុន (១១៦,៣២០ ដុល្លារ) ហើយទីបំផុតរថយន្តនេះ ក៏ត្រូវបានលក់ក្នុងតម្លៃ ១,២ ពាន់លានវ៉ុន (៩៣០,៥៥៩ ដុល្លារ)

ទន្ទឹមនឹងនេះដែរ មានសេចក្តីរាយការណ៍ថា Jungkook បានទិញរថយន្ត Mercedes-Benz G-Wagon នៅឆ្នាំ ២០១៩ ហើយកាន់កាប់វាអស់រយៈពេលជាង ២ ឆ្នាំ មុនផ្ទេរ ទៅឱ្យអ្នកប្រមូលទិញ។ តម្លៃនៃរថយន្ត Mercedes-Benz G-Wagon AMG G63 Edition ថ្មីគឺខ្ទង់ ២៣០ លានវ៉ុន (១៧៨,៣៥៧ ដុល្លារ)

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី