
- ព្រហស្បតិ៍, 10 មករា 2019 02:40
- ជីវិតតារា
Brad Pitt ខឹង Angelina Jolie បណ្ដោយកូនឲ្យដើរផ្សារជាមួយជនប្លែកមុខ
- ព្រហស្បតិ៍, 10 មករា 2019 02:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Brad Pitt ខឹង Angelina Jolie បណ្ដោយកូនឲ្យដើរផ្សារជាមួយជនប្លែកមុខ
ជាធម្មតា តារាសម្ដែង Angelina Jolie គឺជាអ្នកដែលតែងជូនកូនៗទៅដើរទិញឥវ៉ាន់ផ្សេងៗ ប៉ុន្តែកាលពីថ្ងៃទី ០៧ ខែមករា ស្រាប់តែគេប្រទះកូនៗទាំង ២របស់នាងគឺ Shiloh និង Vivienne ដើរទិញទំនិញ ដោយគ្មានវត្តមានរបស់ម្ដាយទៅវិញ បែរជាមានជនប្លែកមុខម្នាក់ទៅវិញ។
ឃើញរូបភាពបែបនេះ Brad Pitt ដែលជាឪពុករបស់ក្មេងៗ និងអតីតស្វាមីរបស់ Angelina ស្រាប់តែកើតអារម្មណ៍មិនសប្បាយចិត្តឡើយចំពោះ អតីតគូស្នេហ៍ ដែលបណ្ដោយកូនឲ្យដើរទៅទីសាធារណៈជាមួយមនុស្សប្លែកមុខបែបនេះ។ Brad និយាយថា ខ្លួនគួរតែជាអ្នកដែល ធ្វើរឿងបែបនេះជាមួយកូនៗ មិនមែនត្រូវ អង្គរក្សជាអ្នកធ្វើទេ។
ដោយឡែក បន្ទាប់ពីបែកគ្នារយៈពេល ២ឆ្នាំមកនេះ អតីតគូស្នេហ៍ Brad Pitt និង Angelina ក៏បានព្រមព្រៀងគ្នាក្នុងការកាន់កាប់សិទ្ធិមើលថែកូនៗកាលពីខែមុន។ អំឡុងពេលមានជម្លោះនោះ Angelina តែងបង្វៀងកូនមិនឲ្យជួប Brad ញឹកញយពេកទេ។ ប៉ុន្តែទោះបីជាមិននៅជាមួយកូនៗ ប៉ុន្តែ Brad ដែលជាឪពុកតែងគិតគូរ នឹករលឹកពីកូនគ្រប់ពេល៕
ប្រភព៖ Kenh14 ប្រែសម្រួល៖ យី សុធារី