• ច័ន្ទ, 5 កក្កដា 2021 07:38
  • ព័ត៌មាន

ឥឡូវនេះ អ៊ិន សុភិន ឆ្លើយតបវិញហើយ ក្រោយ​ សុខ រ៉ាស៊ី ថាលែងចង់បានលុយទុកឲ្យផ្លូវច្បាប់ចាត់ការ

  • ច័ន្ទ, 5 កក្កដា 2021 07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ពិធី​ករ សុខ រ៉ាស៊ី លាតត្រដាង​រឿង​អាស្រូវ​របស់​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស គឺ​លោក អ៊ិន សុភិន ថា​បាន​ជំពាក់​លុយ​លោក​មួយ​ចំនួន​រយៈ​ពេល​១​ឆ្នាំ​ហើយ​មិន​ព្រម​សង តាម​បណ្ដាញ​សង្គម គេ​នៅ​តែ​មិន​ទាន់​ឃើញ​លោក អ៊ិន សុភិន ចេញ​មុខ​ឆ្លើយតប​ជា​ផ្លូវ​ការ ឬ​ជា​សាធារណៈ​ជុំវិញ​ករណី​នេះ​នៅ​ឡើយ។

ប៉ុន្តែ​នៅ​អំឡុង​ពេល នៃ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​នេះ​លោក អ៊ិន សុភិន បាន​ប្រាប់​Sabay នៅ​រសៀល​ថ្ងៃ​ទី៥ ខែ​កក្កដា ថា លោក​មិន​នឹក​ស្មាន​ថា​លោក សុខ រ៉ាស៊ី ហ៊ាន​ធ្វើ​ដាក់​លោក​ដល់​ថ្នាក់​នេះ​ឡើយ ហើយ​លោក​ក៏​មិន​មាន​រឿង​អ្វី​ច្រើន​ជាមួយ​នឹង​ពិធី​ករ​រូប​នេះ​ដែរ។ អ៊ិន សុភិន៖"ខ្ញុំ​អត់​មាន​រឿង​អី​ធ្ងន់ធ្ងរ​ជាមួយ​គាត់(សុខ រ៉ាស៊ី)សោះ! យើង​ចាំ​មើល​លទ្ធផល​នៅ​តុលាការ​ចុះ នេះ​ជា​ជំហរ​របស់​ខ្ញុំ ហើយ​ជា​ចម្លើយ​របស់​ខ្ញុំ រឿង​ជំពាក់​ប៉ុន្មាន​អី​ប៉ុន្មាន​ហ្នឹង​ខ្ញុំ​អត់​អាច​បក​ស្រាយ​បាន​ទេ ខ្ញុំ​មាន​ចម្លើយ​តែ​ប៉ុណ្ណឹង...​សុំ​ទោស​ប៉ុណ្ណឹង​ចុះ"។

ពិធី​ករ សុខ រ៉ាស៊ី ប្រកាស​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជុំវិញ​រឿង​ជំពាក់​លុយ​នេះ ហើយ​នៅ​ព្រឹក​នេះ​ដែរ​លោក​ថា លោក​លែង​ចង់​បាន​លុយ​ដែល​លោក អ៊ិន សុភិន ជំពាក់​នោះ​ហើយ គឺ​ចង់​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​អ៊ិន សុភិន ដែល​លោក​អះអាង​ថា​បាន​បោក​ប្រាស់​លោក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទថ្មី