
- ច័ន្ទ, 5 កក្កដា 2021 03:59
- ព័ត៌មាន
កាន់តែធ្ងន់ហើយ! អ៊ិន សុភិន ថាសង តែសុខ រ៉ាស៊ី ថាលែងចង់បានលុយហើយឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់
- ច័ន្ទ, 5 កក្កដា 2021 03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែធ្ងន់ហើយ! អ៊ិន សុភិន ថាសង តែសុខ រ៉ាស៊ី ថាលែងចង់បានលុយហើយឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់
គេនៅមិនទាន់ដឹងនៅឡើយទេថា ចំណាត់ការផ្លូវច្បាប់ ឬបណ្ដឹងរបស់ពិធីករ សុខ រ៉ាស៊ី ប្រឆាំងនឹងលោក អ៊ិន សុភិន ទៅដល់ណាហើយនោះ ប៉ុន្ដែព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ លោក សុខ រ៉ាស៊ី ចេញមុខប្រកាសថា លោកលែងចង់បានលុយដែលអ៊ិន សុភិន ជំពាក់នោះទៀតហើយ គឺចង់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់វិញ។
លោក សុខ រ៉ាស៊ី បានបញ្ជាក់តាមរយៈសារមួយនៅលើគណនីFacebook ផ្ទាល់ខ្លួននៅមុននេះបន្ដិចថា លោកលែងចង់បានលុយដែលលោក អ៊ិន សុភិន ជំពាក់នោះទៀតហើយ ដោយលោកសុខចិត្តឲ្យសមត្ថកិច្ចប្រើច្បាប់ដើម្បីចាប់ទៅផ្ដន្ទាទោស៖"ខ្ញុំសុខចិត្តឲ្យច្បាប់ ចាប់បុគ្គលនេះ ដាក់គុកចុះ កុំឲ្យដើរបោកបញ្ឆោត លួងលោម សិល្បករដ៏ទៃទៀត ឲ្យចាញ់បោកដូចខ្ញុំ ហើយ កុំឲ្យខូចឈ្មោះអ្នកដឹកនាំ ម្ចាស់ផលិតកម្ម ម្ចាស់កម្មវិធី គេល្អៗ! ព្រោះតាមដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ ជាមួយតួសម្ដែងពេលថតរឿងទៀត"។
គិតត្រឹមម៉ោងជិត១១ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបជាផ្លូវការ ឬចេញមុខប្រកាសជាសាធារណៈលើបញ្ហានេះពីភាគីលោក អ៊ិន សុភិន នៅឡើយទេ។ ប៉ុន្តែតាមរយៈសារឆ្លើយឆ្លងដែលបញ្ចេញដោយភាគីលោក សុខ រ៉ាស៊ី ហើយមិនបានបញ្ជាក់ថាសារឆ្លើយឆ្លងនោះចាស់ ឬថ្មីផងនោះ ឲ្យដឹងថា លោក អ៊ិន សុភិន បានសុំទោសនូវអ្វីៗដែលយឺតជុំវិញរឿងMiss grand តែពេលនេះបានបញ្ចប់ហើយ ហើយសន្យាជាមួយគ្នាអាទិត្យក្រោយ ថ្ងៃពុធ។ ប៉ុន្ដែនៅលើសារនោះលោក សុខ រ៉ាស៊ី បានសរសេរពាក្យថា៖"បោក"៕
អត្ថបទ៖ ជិន សុភ័ក្ដ្រ