• អង្គារ, 20 សីហា 2019 02:20
  • ព័ត៌មាន

រូបភាព Chompoo និង​ប្ដីបណ្ដើរកូន​ចូល​រៀន​ថ្ងៃដំបូង កំពុង​វាយលុក​ពេញ​បណ្ដាញសង្គម

  • អង្គារ, 20 សីហា 2019 02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ប្រចាំ​ថ្ងៃ​គ្រួសារ​របស់​តារាសម្ដែង​ Chompoo Araya និង​ស្វាមី​ Nott Vitsrut តែង​ជា​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ តាមដាន​មិន​ចេះ​ធុញ​ ពិសេស​សកម្មភាព​កូនៗ​ទាំង​ ២​របស់​ពួកគេ។

តួ​យ៉ាង​ដូច​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែសីហា Chompoo បាន​បង្ហោះ​រូប​គ្រួសារ​ ១សន្លឹក​លើ Instagram ពេល​ខ្លួន​ និង​ប្ដី​បណ្ដើរ​កូន​ភ្លោះ​ទៅ​រៀន​ថ្ងៃ​ដំបូង ដោយ​រូបភាព​នេះ​កំពុង​វាយលុក​ពេញ​បណ្ដាញសង្គម មាន​អ្នក​ពេញចិត្ត​ច្រើន​បំផុត ពិសេស​រំភើប​នឹងសុភមង្គល​គ្រួសារតូចមួយ​នេះ។ ដោយ​សារ​បច្ចុប្បន្ន​ កូន​តូច​ទាំង​ ២​ចម្រើន​វ័យ​ និង​ធំ​ជាង​មុន​បន្តិច​ហើយ​ ដូចនេះ​ក៏​ដល់​ពេល​ពួកគេ​ត្រូវ​ចូល​រៀន​ដូចគ្នា។

ទោះ​បី​ការងារ​ជា​ឪពុក​ម្ដាយ​ ១​គូនេះ​រវល់​ការងារ​ជា​អ្នក​សិល្បៈ និង​អ្នក​ជំនួញ​ក៏​ពិត​មែន​ ប៉ុន្តែ​ពួកគេ​តែង​បំពេញ​តួនាទី​ពេញលេញ​ជា​ប៉ាម៉ាក់​ដ៏​ល្អ​របស់​កូនៗ។ មក​ទល់​ឆ្នាំ ខែសីហា​ ឆ្នាំ ២០១៩​នេះ​ Thunder និង​ Storm មាន​អាយុ​ជិត២​ខួប​ហើយ​ និង​រឹត​តែ​ជា​ក្មេង​គួរ​ឲ្យ​ស្រឡាញ់​របស់​មហាជន​ រហូត​អ្នក​មួយ​ចំនួន​ផ្ដោត​ការ​ចាប់អារម្មណ៍​ជានិច្ច៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី