
- អង្គារ, 29 មីនា 2022 05:00
- ចម្រៀង
សញ្ញាណទាំងនេះបង្ហាញថា ពេជ្រ សោភា អាចនឹងចេញMVដូច ឱក គន្ធកញ្ញា ដែរ
- អង្គារ, 29 មីនា 2022 05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាណទាំងនេះបង្ហាញថា ពេជ្រ សោភា អាចនឹងចេញMVដូច ឱក គន្ធកញ្ញា ដែរ
តារាចម្រៀងចាស់វស្សារបស់ផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យគាំទ្រភ្ញាក់ផ្អើល ក្រោយបង្ហើបថានៅសុខៗ ស្រាប់តែនាងមានអារម្មរណ៍ស្រឡាញ់មនុស្សស្រីដូចគ្នា។ ការ្យនេះ បានធ្វើឲ្យប្រិយមិត្ដខ្លះយល់ថា វាជាអារម្មណ៍ពិតរបស់ ពេជ្រ សោភា ប៉ុន្ដែខ្លះថា នេះគ្រាន់តែជាយុទ្ធសាស្ដ្រទាញចំណាប់អាម្មណ៍ទៅកាន់MV ថ្មីរបស់នាងប៉ុណ្ណោះ។
ពេជ្រ សោភា បានបន្សល់ទុកនូវសំណួរជាច្រើនពីអ្នកគាំទ្រ បន្ទាប់ពីបញ្ចេញរូបថត១សន្លឹក អមដោយសំណេរខ្លីមួយកាលពីថ្ងៃទី២៥ ខែមីនា ថា៖“នៅសុខៗ ខ្ញុំកើតចិត្ដចង់ស្រឡាញ់មនុស្សស្រីដូចគ្នា កើតអីនេះបេះដូងខ្ញុំឆ្កួតបាត់"។
Sabay មិនអាចទាក់ទង ពេជ្រ សោភា ដើម្បីផ្ទៀងផ្ទាត់លើព័ត៌មាននេះនៅឡើយទេ គិតត្រឹមថ្ងៃទី២៨ ខែមីនា។ ប៉ុន្ដែពេលបានអានសំណេររបស់តារាចម្រៀងរូបនេះ ធ្វើឲ្យប្រិយមិត្ដខ្លះនឹកឃើញដល់តារាចម្រៀងរួមទ្រនំរបស់នាង១រូបដែរ គឺអ្នកនាង ឱក សុគន្ធកញ្ញា ព្រោះថ្មីៗនេះផលិតកម្មធ្លាប់ឲ្យ ឱក សុគន្ធកញ្ញា ច្រៀង និងដើរតួក្នុងចម្រៀងMV មួយបង្ហាញពីទំនាក់ទំនងស្នេហារវាងស្រី និងស្រីដូចគ្នា។
MV ក្រោមចំណងជើងថា “ស្នេហាខ្ញុំផ្លូវ២” ត្រូវបានផលិតឡើងច្រើនវគ្គ។ ក្នុងសាច់រឿងនោះ ឱក សុគន្ធកញ្ញា បានសម្ដែងជាតួអង្គមានចិត្ដជាប្រុស ហើយស្រឡាញ់គ្នាជាមួយកញ្ញា សុខ ស្រីនាង ដែលជាតួអង្គស្រី។ ក្រោយចេញជាផ្លូវការនូវ MV ដ៏កម្រមួយនេះ គឺទទួលបានការគាំទ្រច្រើនពីទស្សនិកជន៕
ជិន សុភ័ក្ដ្រ