
- ព្រហស្បតិ៍, 20 ធ្នូ 2018 09:51
- ព័ត៌មាន
តាមរយៈ Sabay តារាល្បីៗទាំងនេះ ឆ្លៀតផ្តាំផ្ញើរឿងសំខាន់មួយដល់ Fan ក្រែងភ្លេចវេលាពិសេសពួកគាត់
- ព្រហស្បតិ៍, 20 ធ្នូ 2018 09:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមរយៈ Sabay តារាល្បីៗទាំងនេះ ឆ្លៀតផ្តាំផ្ញើរឿងសំខាន់មួយដល់ Fan ក្រែងភ្លេចវេលាពិសេសពួកគាត់
កាន់តែកៀកថ្ងៃមែនទែន បង្កាក្រែងប្រិយមិត្តដែលជាអ្នកគាំទ្រក្រុម Small World Small Band នេន ទុំ ហ៊ិន ច័ន្ទនីរ័ត្ន Sai ភ្លេចថ្ងៃពិសេសនោះ គឺកម្មវិធីពិព័រណ៍អាហារបែប BBQ ដ៏ធំបំផុតប្រចាំឆ្នាំមិនធ្លាប់មាននោះ ដោយ Idol បានផ្តាំផ្ញើសារខ្លះៗជូនដល់ Fan។ ចង់ដឹងថាសារទាំងនោះ តារាល្បីៗ និយាយអីខ្លះ តាមដានសម្រង់សម្តីម្ចាស់សារខាងក្រោម៖
ហ៊ិន ច័ន្ទនីរ័ត្ន៖ “សួស្តីមនុស្សជាទីស្រលាញ់ ខ្ញុំដឹងថា Fan មួយចំនួនបានដឹងរួចហើយពី ពិព័រណ៍អាហារបែប BBQ ជាមួយ កូកា-កូឡា ថ្ងៃ ២២-២៣ ធ្នូនេះប៉ុន្តែខ្ញុំមកថ្ងៃនេះ គឺចង់បញ្ជាក់ថែមម្តងទៀតក្រែងទាំងអស់គ្នាភ្លេច។ ថ្ងៃនោះខ្ញុំនឹងទៅចូលរួមកម្សាន្តជាមួយអ្នកទាំងអស់គ្នា ព្រមទាំងទិញសាច់អាំងឆ្ងាញ់ៗ ជាមួយ កូកា-កូឡា ទៀតផង។ អ៊ីចឹងកុំភ្លេចសន្យាណា អ្នកណាខ្លះនឹងទៅចូលរួមជាមួយខ្ញុំ។”
Small World Small Band៖ “Hey my fan! ជម្រាបសួរ ចង់ប្រាប់ថា ក្រុមពួកខ្ញុំនឹងទៅច្រៀងក្នុងពិព័រណ៍ អាហារបែប BBQ ដែរ មិនត្រឹមតែច្រៀងទេ ពួកខ្ញុំក៏ត្រៀមនឹងកំដរ Fan ដើរញ៉ាំអីដែរ តែមិនដឹង Fan មកចូលរួមតាមការណាត់ឬអត់? ហេហេហេ កុំភ្លេចណាជួបគ្នានៅថ្ងៃ ពិព័រណ៍ទាំងអស់គ្នា!”
Sai៖ “ត្រៀមខ្លួនញ៉ាំសាច់អាំងឆ្ងាញ់ៗ ជាមួយ កូកា-កូឡា ហើយនៅ? ចាំថ្ងៃពិព័រណ៍អត់ ប្រយ័ត្នភ្លេច គឺនៅថ្ងៃ ២២-២៣ ធ្នូនេះហើយ អត់យូរទេធ្មេចបើកៗដល់ហើយ ចាំជួបគ្នាណា! ឃើញខ្ញុំ ហៅផង នឹងអាលបាន Selfie ជាមួយគ្នា!”
ចាំអីទៀត តារាសំណព្វផ្តាំផ្ញើប៉ុណ្ណឹងហើយ មិនទៅជួបពួកគាត់ ដូចមិនសម អ៊ីចឹងបបួលគ្នាឱ្យបានច្រើន ធ្វើឱ្យកម្មវិធីសប្បាយឱ្យណាណីម្តងមើល៍!
អត្ថបទ៖ ថា ម៉ាលីដា