
- ពុធ, 14 តុលា 2020 02:54
- ព័ត៌មាន
គិតមកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំគត់ដែល Sulli ឃ្លាតទៅទីដ៏សែនឆ្ងាយ
- ពុធ, 14 តុលា 2020 02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតមកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំគត់ដែល Sulli ឃ្លាតទៅទីដ៏សែនឆ្ងាយ
គិតមកដល់ថ្ងៃនេះ មានរយៈពេល ១ឆ្នាំគត់សម្រាប់ការឃ្លាតទៅសែនឆ្ងាយរបស់ Sulli អតីតសមាជិកក្រុម f(x)។
រម្លឹកទៅកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ Sulli ត្រូវបានគេប្រទះឃើញ ថាបានស្លាប់ក្នុងផ្ទះរបស់នាងដែលស្ថិតក្នុងខេត្ត Gyeonggi នៅអាយុ ២៥ឆ្នាំ។ ព័ត៌មាននៃមរណភាពរបស់នាងពិតជាបង្កការភ្ញាក់ផ្អើលខ្លាំងលើសលុប បន្សល់ត្រឹមការសោកស្ដាយអាឡោះអាល័យពីសំណាក់គ្រូសារ មិត្តភ័ក្តិ និងអ្នកគាំទ្រ។
ទោះបីវាកន្លងផុតទៅ ១ឆ្នាំហើយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែនឹករលឹក ស្រណោះវត្តមានរបស់នាងលើផែនដីនេះ ដោយខ្លះថែមទាំងបានបង្ហោះសារឧទ្ទិសសុំឲ្យនាងបានដល់ទីស្ងប់ទៀតផង។
សូមបញ្ជាក់ផងដែរថា Sulli បានចេញមុខកាលពីលើកដំបូងកាលពីឆ្នាំ ២០០៥ ក្នុងរឿងរបស់ទូរទស្សន៍ SBS។ បន្ទាប់មកកេរ្តិ៍ឈ្មោះរបស់នាងកាន់តែហក់ឡើង ពេលនាងចូលប្រឡូកក្នុងវិស័យ K-Pop ជាសមាជិកក្រុម f(x) ក៏ដូចជាទទួលបានក្ដីស្រឡាញ់គាំទ្រខ្លាំងពីអ្នកគាំទ្រ៕
ប្រភព៖ Allkpop