
- អង្គារ, 8 មិថុនា 2021 03:14
- ព័ត៌មាន
កុំឲ្យហ្វេនឆ្ងល់យូរពេក ដល់ពេល BamBam ទម្លាយខ្ទេចពីមូលហេតុ ចុចលុបរូប JYP ចោល
- អង្គារ, 8 មិថុនា 2021 03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យហ្វេនឆ្ងល់យូរពេក ដល់ពេល BamBam ទម្លាយខ្ទេចពីមូលហេតុ ចុចលុបរូប JYP ចោល
កាលពីដើមឆ្នាំ ២០២១ ផលិតកម្ម JYP បានប្រកាសថា សមាជិក GOT7 ទាំងអស់សម្រេចមិនបន្តកុងត្រាជាមួយនឹងផលិតទៀតទេ។
នៅពេល GOT7 ត្រៀមចេញពី JYP លោក Park Jin Young (CEO របស់ JYP) ក៏បានចុច Unfollow គណនីបណ្ដាញសង្គមរបស់សមាជិក GOT7 មួយចំនួន។ ចំណែក BamBam (GOT7) មិនឲ្យចាញ់ទេ ព្រោះក៏បានចុច Unfollow លោក Park Jin Young ដែរ ព្រមទាំងលុបរូបមួយសន្លឹកដែលថតជាមួយអតីតមេទៀត។ អ្នកគាំទ្រដឹងដូច្នេះ ក៏មានការភ្ញាក់ផ្អើលគួរសមដែរពេលនោះ។
ស្ថិតក្នុងបទសម្ភាសមួយជាមួយនឹងទស្សនាវដ្ដី Vogue Korea សមាជិក GOT7 រូបនេះក៏បាននិយាយពីរឿងនេះដែរ។
ដំបូងលោកផ្ដើមថា៖ «យើង (GOT7) បានពិភាក្សាគ្នាជាង ១ឆ្នាំឯណោះ ហើយដំបូង យើងទាំងអស់គ្នាមានអារម្មណ៍រាងយល់ច្របូកច្របល់បន្តិចដែរ មិនដឹងថាគួរទៅណាទេ។ វាជាលើកដំបូងដែលពួកគេត្រូវចាកចេញបែបនេះ។ យើងក៏បានសម្រេចថាធ្វើយ៉ាងណា ប្រឹងប្រែងសម្រាប់ GOT7 និង JYP ផង។ យ៉ាងណាក៏ដោយ ថ្មីៗខ្ញុំបានទៅញ៉ាំអីនៅក្រៅជាមួយនឹង លោក JYP ដែរ»។
ពួកគេបានជជែកគ្នាលេងច្រើន ដោយ BamBam បានបង្ហើបថា៖ «PD-nim បានប៉ាវខ្ញុំញ៉ាំ BBQ ហើយគាត់និយាយថា “អ្នកនៅតែជាគ្រួសាររបស់ JYP ចាំសហការគ្នានៅថ្ងៃណាមួយទៀតនៅពេលក្រោយ” មានអារម្មណ៍ថាកាន់តែមានកម្លាំងចិត្ត។ វាប្រៀបដូចជាខ្ញុំបានបញ្ចប់ការសិក្សាពី JYP ហើយចាប់ផ្ដើមដំណើរផ្សងព្រេងទៅកាន់ពិភពថ្មីមួយទៀត។ ឥឡូវនេះខ្ញុំនៅជាមួយនឹងផលិតកម្មថ្មីហើយ ខ្ញុំក៏មានមិត្តថ្មីច្រើន ប៉ុន្តែខ្ញុំក៏នឹងមិនអាចបំភ្លេចដើមកំណើតខ្ញុំនៅ JYP ដែរ»។
ដល់ពេលសួរដល់ថាហេតុអ្វីត្រូវលុបរូប និងកាត់ផ្ដាច់ទំនាក់ទំនងលើបណ្ដាញសង្គមពី JYP លោកបានបកស្រាយថា៖ «PD-nim (JYP) បានចុច Unfollow ខ្ញុំមុនដោយចៃដន្យ។ ខ្ញុំបានសួរគាត់ពីបញ្ហាហ្នឹងដែរ ពេលញ៉ាំ BBQ ហើយគាត់ថា គាត់ទាល់គំនិតដែរពេលនោះ។ គាត់មិនសូវថ្នឹកជាមួយនឹងInstagram ទេ ហើយខ្ញុំក៏បានលុបរូបភាពជាមួយកាត់ចោលដែរទៅ ព្រោះមានអារម្មណ៍ថាអន់ចិត្តបន្តិចដែរ ហើយខ្ញុំក៏ប្រាប់គាត់អ៊ីចឹងដែរ។ គាត់សើចខ្លាំងណាពេលឮហើយ អ៊ីចឹងខ្ញុំក៏ចង់ឲ្យគ្រប់គ្នាដឹងដែរពេលនេះ ថាគ្មានបញ្ហាអីធំដុំទេ។ ខ្ញុំក៏តែងតែត្រូវបានស្វាគមន៍ជានិច្ច រាល់ពេលទៅញ៉ាំអីនៅភោជនីយដ្ឋាននៅ JYP ហើយខ្ញុំមានសិទ្ធិចេញចូលគ្រប់ពេល»៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី