
- ច័ន្ទ, 5 វិច្ឆិកា 2018 09:56
- ភាពយន្ត
ផលិតករ លៀក លីដា លើកឡើងពីបញ្ហាគួរឲ្យព្រួយបារម្ភនៃវិស័យភាពយន្ដ និងការជួយគាំទ្រកុនខ្មែរ
- ច័ន្ទ, 5 វិច្ឆិកា 2018 09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករ លៀក លីដា លើកឡើងពីបញ្ហាគួរឲ្យព្រួយបារម្ភនៃវិស័យភាពយន្ដ និងការជួយគាំទ្រកុនខ្មែរ
ផលិតករភាពយន្តខ្មែរដែលទទួលបានជោគជ័យស្ទើរតែគ្រប់ភាពយន្តរយៈពេលជាង ១០ឆ្នាំ និងមានភាពយន្តប្រមាណ ២០ ចំណងមកហើយ ប្រាប់ពីបញ្ហាក្នុងវិស័យភាពយន្តបច្ចុប្បន្ន ដែលអាចធ្វើឱ្យកុនខ្មែរធ្លាក់ចុះម្តងទៀត ខណៈរោងភាពយន្តកើនឡើង។
នេះជាការលើកឡើងដដែលៗបរបស់ផលិតករភាពយន្តខ្មែរជាច្រើនរូប ទាំងលោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា ក៏តែងលើកឡើងពីការធ្លាក់ចុះការគាំទ្រភាពយន្តជាតិ ពិសេសការដែលរោងភាពយន្តមិនបង្កលក្ខណៈគាំទ្រឱ្យពេញទំហឹងតាមដែលខ្លួនធ្លាប់លើកឡើងថាជួយដល់ភាពយន្តខ្មែរ។ នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ផលិតករពីផលិតកម្ម LD PICTURE។
ផ្ទុយទៅវិញផលិតករភាពយន្តខ្មែរមួយចំនួនកំពុងរងគ្រោះលើការខាត់បង់ ដោយសារ រោងភាពយន្ត និងអ្នកនាំចូលភាពយន្តបរទេសហាក់រួមគ្នាផ្ដាច់ផ្លូវរបស់ផលិតករខ្មែរដោយយកភាពយន្តបរទេសជាច្រើន និងសឹងតែគ្រប់ប្រភេទមកបញ្ចាំងជ្រែកម៉ោងបញ្ចាំងរបស់កុនខ្មែរ ដែលជាការបំបែកពេលចាក់បញ្ចាំង និងទាញភ្ញៀវចូលទស្សនាភាពយន្តខ្មែរ។ លោក លីដា បន្ថែមក្នុងវីដេអូ៊សម្ភាសជាមួយ Sabay។
ក្រៅពីបញ្ហាខាងលើ ផលិតកររូបនេះក៏លើកឡើងពីការមិនយោគយល់ពេលវេលាចាក់បញ្ចាំងភាពយន្តរបស់ផលិតករខ្មែរបច្ចុប្បន្ន ដោយផលិតករខ្មែរបានកំពុងប្រជែងគ្នាប្រជ្រៀតយកភាពយន្តរបស់ខ្លួនទៅបញ្ចាំងស្ទើរតែក្បែរៗ ថ្ងៃជាមួយគ្នានឹងភាពយន្តខ្មែរដទៃទៀតដែលធ្វើឱ្យទស្សនិកជនខ្មែរទៅទស្សនាភាពយន្តត្រូវបានបែងចែក ជាផ្នែកតូចៗ ហើយលទ្ធផលនៃទង្វើបែបនេះគឺនាំឱ្យខាតទាំងអស់គ្នាតែប៉ុណ្ណោះ។ លោក លៀង លីដាបន្ត។
ជាចុងក្រោយលោកក៏លើកឡើងពីការដែរក្រសួងពាក់ព័ន្ធគួរផ្ដើមចាប់វិធានការច្បាស់លាស់ និងមានប្រសិទ្ធភាពជាងនេះដើម្បីចូលរួមជួយឱ្យវិស័យភាពយន្តខ្មែរកាន់តែរីកចម្រើនជាងនេះ ពិសេសការខ្នះខ្នែងដោះស្រាយបញ្ហាផលិតករ ជាមួយរោងកុនដើម្បីឱ្យទីផ្សារភាពយន្តមានដំណើរអំណោយផលដល់ផលិតករខ្មែរជាងនេះទៀត។
អត្ថបទ៖ Sunny