
- អង្គារ, 6 វិច្ឆិកា 2018 09:27
- ព័ត៌មាន
បុណ្យភូមិ នាំសិល្បករជាច្រើនរូបចេញទៅសម្ដែងជាលើកដំបូងនៅប្រទេសជប៉ុន
- អង្គារ, 6 វិច្ឆិកា 2018 09:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យភូមិ នាំសិល្បករជាច្រើនរូបចេញទៅសម្ដែងជាលើកដំបូងនៅប្រទេសជប៉ុន
ក្រុមតន្ត្រី Small world Small Band និងសិល្បករជាច្រើនរូបដឹកនាំដោយ កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកកម្មវិធីបុណ្យភូមិ នឹងបង្ហាញវត្តមាន ពិសេសសម្ដែងសិល្បតន្ត្រី របាំ ចម្រៀង ដូចក្នុងកម្មវិធីបុណ្យភូមិ នៅប្រទេសជប៉ុន ដោយចេញដំណើរពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះហើយ។
តាមរយៈកញ្ញា រិទ្ធី លំអរពេជ្រ នេះគឺជាកម្មវិធីបុណ្យភូមិ ដែលនឹងប្រព្រឹត្តិក្នុងទីក្រុង តូក្យូប្រទេសជប៉ុន ក្នុងទម្រង់ វប្បធម៌សហសម័យកម្ពុជា ទៅដល់ប្រជាជនជប៉ុន។ រិទ្ធី លំអរពេជ្រ បន្តថា តន្ត្រីពីក្រុមក្នុងស្រុកដ៏ល្បីល្បាញ SmallWorld SmallBand សមាគមសិល្បៈសុវណ្ណភូមិ, កញ្ញា ចំរើន សុភា, លោក ទីងតុង, ក្រុមរាំ D-MAN នឹងធ្វើឱ្យបរិយាកាសក្នុងកម្មវិធីទាំងមូលគឺប្រៀបដូចជាភូមិខ្មែរមួយដែលលាយឡំរវាងបុរាណកាល និង សម័យកាល។
ខាងក្រោមនេះជារូបភាពសមសម្ដែងរបស់ក្រុម SWSB មុនចេញដំណើរទៅប្រទេសជប៉ុនសម្ដែង៖
ការសម្ដែងរបស់ ក្រុមសិល្បករខ្មែរក្នុងកម្មវីធីបុណ្យភូមិនៅជប៉ុននេះ នឹងចាប់ផ្តើម ពីថ្ងៃសៅរ៏ ទី១០ ខែវិច្ឆិកា វេលាម៉ោង ១៤:០០-២១:៣០ និង ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា នៅម៉ោង ១៤:០០-២០:៣០ ក្នុងទីតាំង BUoY Arts Center Tokyo ដោយមានការលក់សំបុត្រចូលរួមទស្សនាក្នុងតម្លៃ ៣៥០០ យេន ត្រូវនឹង ៣០ ដុល្លារអាមេរិក៕
អត្ថបទ៖ Sunny