• 2022-01-31 05:51:45
  • ព័ត៌មាន

ផ្ទុះព័ត៌មានចំថ្ងៃសែនចិនថា SinB កើតកូវីដ១៩ ដូច្នេះមួយក្រុម VIVIZ សុទ្ធតែឈឺទាំងអស់

  • 2022-01-31 05:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះ​ មាន​សេចក្ដីរាយការណ៍មក​ថា​ SinB (VIVIZ) បាន​ធ្វើតេស្ត និងចេញ​លទ្ធផល​ថា​នាង​មាន​ វិជ្ជមានកូវីដ១៩ ហើយក៏មាន​ន័យថា​សមាជិកទាំង ៣របស់ VIVIZ សុទ្ធតែ​កើតកូវីដទាំងអស់ពេលនេះ។

ផលិតកម្ម Big Planet Made​ បាន​ចេញ​សេចក្ដីប្រកាសថា៖

«សួស្ដី នេះគឺផលិតកម្ម Big Planet Made យើងសូមជម្រាបដំណឹង​ជូនអ្នកទាំងអស់គ្នាឲ្យបាន​ជ្រាប​ថា​ SinB សមាជិក VIVIZ បានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើ PCR Test នៅ​ថ្ងៃទី៣០ ខែមករា។

ពេល​ Eunha ចេញលទ្ធផលវិជ្ជមាននៅព្រឹកថ្ងៃទី ៣០ ខែមករា SinB ក៏បានទៅធ្វើតេស្តដែរ ហើយលទ្ធផលក៏បាន​ចេញជាផ្លូវការនៅថ្ងៃទី ៣១ ខែមករា នេះ។

SinB មិនទាន់មាន​អាការៈអ្វីទេពេល​នេះ ហើយក៏កំពុង​ទទួល​យក​ការព្យាបាល អំឡុងពេល​ធ្វើចត្តាឡីស័កដែរ។

យើង​នឹង​ប្រឹងប្រែង​ឲ្យអស់ពីលទ្ធភាពក្នុងការជួយ SinB ឲ្យបានជាសះស្បើយឆាប់រហ័ស ដោយផ្ដោតយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។

យើងក៏សូមអភ័យទោសក្នុងការដែលធ្វើឲ្យគ្រប់គ្នាបារម្ភដែរ។

យើងនឹងព្យាយាមជួយឲ្យសុខភាពរបស់នាង​វិលមកប្រក្រតីវិញឲ្យបាន​លឿន និងគោរពឲ្យបាន​ត្រឹមត្រូវនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល»។

ជាក់ស្ដែង​ សមាជិក VIVIZ ២នាក់គឺ Umji គឺជាអ្នកដែល​ឆ្លងជំងឺនេះ​មុនគេ បន្ទាប់ទើប Eunha ដែល​ជាម្ចាស់លទ្ធផលវិជ្ជមានកូវីដកាលម្សិលមិញ។ អ្នកគាំទ្រសង្ឃឹមថា​សមាជិកទាំង ៣​នឹង​ជាសះស្បើយ ឆាប់ៗ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់