
- ច័ន្ទ, 31 មករា 2022 10:34
- ព័ត៌មាន
ព្រះអើយ! Jimin ចុកពោះឈឺក ដល់ទៅពិនិត្យចេញលទ្ធផលរលាកខ្នែងពោះវៀន ថែមកើតកូវីដទៀត
- ច័ន្ទ, 31 មករា 2022 10:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះអើយ! Jimin ចុកពោះឈឺក ដល់ទៅពិនិត្យចេញលទ្ធផលរលាកខ្នែងពោះវៀន ថែមកើតកូវីដទៀត
នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ផលិតកម្ម BIGHIT MUSIC បានសេចក្ដីប្រកាសជាបន្ទាន់មួយលើ Weverse ដោយបញ្ជាក់ថា Jimin (BTS) បានឆ្លងជំងឺកូវីដ១៩ ហើយ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា Jimin ចាប់ផ្ដើមមានអាការៈចុកពោះភ្លាមៗ ហើយឈឺបំពង់កបន្តិចបន្តួច នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
បន្ទាប់ពីកត់សម្គាល់រោគសញ្ញាហើយ Jimin ក៏បានទៅពេទ្យ ដើម្បីពិនិត្យឲ្យបានត្រឹមត្រូវ។ ក្រោយពីពិនិត្យសព្វគ្រប់ ស្រាប់តែចេញលទ្ធផលថា Jimin មានជំងឺរលាកខ្នែងពោះវៀន ប៉ុន្តែស្រាលទេ ហើយតេស្តកូវីដ ក៏ស្រាប់តែចេញលទ្ធផល វិជ្ជមាន។
ពេលនេះ Jimin បានទទួលការវះកាត់ដោយជោគជ័យហើយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ និងកំពុងបន្តសម្រាកព្យាបាលឲ្យបានជាសះស្បើយ។ តាមការឲ្យដឹងពីផលិតកម្ម BIGHIT MUSIC បានបន្ថែមថា ស្ថានភាពរបស់ Jimin ពេលនេះមានសភាពស្រាលទេ ដូច្នេះលោកនឹងជាក្នុងរយៈពេលលឿន។
អស់រយៈពេលមួយខែហើយ ដែលសមាជិក BTS ត្រឡប់ពីអាមេរិកវិញ បន្ទាប់ពីចំណាយពេលលើវិស្សមកាលរបស់ពួកគេ។ ពេលចូលប្រទេសកូរ៉េវិញ Suga, Jin និង RM បានឆ្លងកូវីដជាបន្តបន្ទាប់ ប៉ុន្តែក៏បានជាសះស្បើយអស់ហើយដែរ។ ពេលនេះ ចូលដល់ Jimin ម្ដង ហើយអមជាមួយនឹងការបារម្ភ គ្រប់គ្នាដែលជាអ្នកគាំទ្រសង្ឃឹមថា លោកនឹងឆាប់ជាឡើងវិញ៕
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី