- 2021-06-21 03:09:32
- ព័ត៌មាន
ចូលរួមសោកស្ដាយ! ជីតារបស់ Minho (SHINee) បានលាចាកលោកហើយ
- 2021-06-21 03:09:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមសោកស្ដាយ! ជីតារបស់ Minho (SHINee) បានលាចាកលោកហើយ
ចន្លោះមិនឃើញ
នៅមុននេះមានសេចក្ដីរាយការណ៍ឲ្យដឹងថា លោក Choi Wol Sung ដែលត្រូវជាជីតារបស់ Choi Minho (SHINee) បានទទួលមរណភាពហើយ។ សពរបស់លោកត្រូវបានតម្កល់ និងរៀបចំពិធីនៅទីតាំងពិធីបុណ្យសព VIP នៅមន្ទីរពេទ្យ Yoosun Hospital ក្នុង Daejeon ហើយដំណើរការបុណ្យនឹងរៀបចំផ្លូវការនៅថ្ងៃទី២២ ខែមិថុនា វេលាម៉ោង៧ព្រឹក។
សម្រាប់ Minho ដែលជាចៅ ពេលនេះកំពុងតែនៅជាប់ជាមួយគ្រួសារ ដើម្បីចាត់ចែងពិធីនេះរួមជាមួយឪពុក Choi Yoon Kyeom។
ផលិតកម្ម SM វិញក៏បានជម្រាបដំណឹងពីការបាត់បង់ជីតារបស់ Minho ដែរ៖ «ជីតារបស់ Minho បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែមិថុនា។ ចំណែក Minho ពេលនេះកំពុងមើលការខុសត្រូវចាត់ចែងពិធីបុណ្យដែរ ហើយយើងក៏គ្រោងនឹងរៀបចំ Schedule ការងាររបស់លោកជាថ្មីដែរ»៕