
- ព្រហស្បតិ៍, 14 កុម្ភៈ 2019 08:20
- ព័ត៌មាន
មកមើលសកម្មភាពតារាល្បីៗ ធ្វើអ្វីខ្លះក្នុងថ្ងៃនៃសេចក្ដីស្រលាញ់?
- ព្រហស្បតិ៍, 14 កុម្ភៈ 2019 08:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលសកម្មភាពតារាល្បីៗ ធ្វើអ្វីខ្លះក្នុងថ្ងៃនៃសេចក្ដីស្រលាញ់?
សម្រាប់ថ្ងៃ១៤កុម្ភៈដែលជាថ្ងៃនៃសេចក្ដីស្រលាញ់ តារាល្បីៗមួយចំនួនបានធ្វើការងារខ្លះៗគួរឲ្យសរសើរសម្រាប់សង្គម ដែលជាឧទាហរណ៍ល្អៗដើម្បីឲ្យសេចក្ដីស្រលាញ់កាន់តែច្រើនក៏ដូចជាចែករំលែកនូវភាពវិជ្ជមានក្នុងជីវិតរស់នៅ។
សុខ ពិសី
កាលពីមិ្សលមិញនេះ តារាចម្រៀង សុខ ពិសី បានប្រកាសនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនថា នឹងអញ្ជើញលោកតាលោកយាយ ដែលខ្វះខាតអាហារមកបរិភោគជុំគ្នាមួយពេលនៅថ្ងៃត្រង់ ព្រមទាំងមានរបស់របរខ្លះៗបន្តិចបន្តួចជូនគាត់ផងដែរ។
មាស សុខសោភា
សម្រាប់ថ្ងៃនេះកំពូលតារាចម្រៀង មាស សុខសោភា បានបញ្ចេញចម្រៀងរួមគ្នាមួយបទជាមួយលោក ម៉ៅ ហាជី ដែលបទនោះចំណងជើងថា "ក្ដីស្នេហ៍ប្រៀបបានទឹកឃ្មុំខែចែត្រ"។ សោភា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនមិនមានអ្វីឲ្យអ្នកគាំទ្រថ្ងៃ១៤នេះទេ ប៉ុន្តែមានតែបទចម្រៀង។
រ៉ូលីន
សម្រាប់ថ្ងៃនេះ រ៉ូលីន បានជូនកាដូខ្សែដៃមាសមួយខ្សែទៅដល់ម្ដាយ ព្រមទាំងនិយាយពាក្យពេចន៍ដឹងគុណ រៀបរាប់ការលំបាកផ្សេងៗ ដែលម្ដាយលោកជួបប្រទះទម្រាំខ្លួនបានធំពេញវ័យដូច្នេះ។
ស្រីលី
ចំពោះថ្ងៃនេះ ដែលជាថ្ងៃពិសេសផងនោះគឺថ្ងៃខួបកំណើតរបស់នាង តារាម៉ូដែលនិងបេក្ខនារីកម្មវិធី Miss Planet 2019 រូបនេះ ក៏បានចែករំលែកក្ដីស្រលាញ់ដោយបានដើរចែកនំខេកទៅដល់ អ្នកដើរលំហែនៅតាមផ្លូវសាធារណៈម្ដុំវិមានឯករាជ្យនិងវត្តបទុមវតីផងដែរ៕
រូបថត៖ ដកស្រង់ចេញពី Instagram និង Facebook ផ្ទាល់ខ្លួនតារានីមួយៗ
អត្ថបទ៖ ធារ៉ូ