
- ពុធ, 11 មីនា 2020 23:52
- ព័ត៌មាន
បន់ស្រន់ផង នេន ទុំ ជួបគ្រោះថ្នាក់រថយន្តដ៏រន្ធត់មួយនាយប់មិញ
- ពុធ, 11 មីនា 2020 23:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន់ស្រន់ផង នេន ទុំ ជួបគ្រោះថ្នាក់រថយន្តដ៏រន្ធត់មួយនាយប់មិញ
តាមព័ត៌មានពីមិត្តសិល្បៈដូចគ្នាបានឲ្យដឹងថា តារាចម្រៀងរ៉េប នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់មិញនេះ ក្នុងពេលលោកបើកឡានធ្វើដំណើរទៅខេត្ត។
វីជេ ដាដា ជាមិត្តជិតស្និទ្ធម្នាក់របស់តារាចម្រៀងរ៉េប បានបញ្ចេញពីរឿងនេះ។ ដាដា បានសរសេរថា សំឡាញ់របស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តម៉ាកឡិចស៊ីសរបស់លោកបុកជាមួយនឹងក្របី។
"ចូលរួមសោកស្ដាយសម្រាប់សម្លាញ់ នេន ទុំ ក្នុងគ្រោះថ្នាក់ចរាចរណ៍ សង្ឃឹមថាទេវតា និងជួយថែរក្សាអាយុជីវិតសម្លាញ់ខ្ញុំផង!”។ ដាដា សរសេរលើហ្វេសប៊ុករបស់លោក។
យ៉ាងណាមិនទាន់មានព័ត៌មានលម្អិត អំពីគ្រោះថ្នាក់នេះ និងថា ពេលនេះ នេន ទុំ សុខទុក្ខយ៉ាងណាមិនទាន់ដឹងឡើយ ដោយទាំងសាមីខ្លួន នេន ទុំ និងវីជេ ដាដា នៅមិនទាន់អាចសុំការអធិប្បាយបាន។ អ្នកគាំទ្រលោកជាច្រើន បាន និងកំពុងបន់ស្រន់ឲ្យ នេន ទុំ ផុតគ្រោះភ័យ ព្រោះមើលតាមស្ថានភាពគ្រោះថ្នាក់ គឺលោក ស្ថិតក្នុងលក្ខខណ្ឌដ៏គួរឲ្យបារម្ភ ដោយសាររថយន្តឡិចស៊ីសរបស់លោក ខូចផ្នែកខាងមុខស្ទើរទាំងស្រុង៕
អត្ថបទ៖ ទារិកា