
- ច័ន្ទ, 15 មីនា 2021 01:53
- ព័ត៌មាន
បណ្ដុំកំពូលវីដេអូ Debut របស់ តារា K-Pop កើប View ច្រើនដាច់គេ ត្រឹម២៤ម៉ោងដំបូង
- ច័ន្ទ, 15 មីនា 2021 01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំកំពូលវីដេអូ Debut របស់ តារា K-Pop កើប View ច្រើនដាច់គេ ត្រឹម២៤ម៉ោងដំបូង
ជាទូទៅ វីដេអូបទចម្រៀងរបស់ K-Pop តែងមានសន្ទុះចូលមើលច្រើនពីអ្នកគាំទ្ររបស់តារានីមួយៗនៅក្នុងថ្ងៃដំបូង។ បន្ទាប់ពីថ្ងៃចេញផ្សាយ ចំនួន View អាចនឹងចាប់ផ្ដើមថមថយល្បឿនបន្តិចម្ដងៗ ឬកើន ឬស្មើទៅតាមនោះ រហូតអាចឲ្យ MV ទាំងនោះអាចឈានដល់ចំនួនចូលមើលដល់ លានដង។
ដោយឡែក សម្រាប់វីដេអូ Debut វិញ អាចនឹងកក្រើកខ្លាំង ដោយកើតចេញពីអ្នកគាំទ្រដែលបុកចូលមើល តារាថ្មីរបស់ពួកគេចេញមុខជាតារាទោល ឬជាក្រុមលើកដំបូង។ ដូច្នេះសូមមកដឹងដូចខាងក្រោម ថាតើបទចម្រៀង Debut ណាខ្លះដែលមានសមត្ថភាពទាញចំនូន View បានច្រើនជាងគេបង្អស់ក្នុងថ្ងៃដំបូង?
១៥. បទ «Energetic» របស់ Wanna One
ចេញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៤,០៣លានដង
១៤. បទ «District 9» របស់ Stray Kids
ចេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៤,២៧លានដង
១៣. បទ «La Vie en Rose» របស់ IZ*ONE
ចេញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៤,៥៦លានដង
១២. បទ «Twilight» របស់ WEi
ចេញនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៤,៦១លានដង
១១. បទ «Birthday» របស់ Somi
ចេញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៦,៤១លានដង
១០. បទ «Flash» របស់ X1
ចេញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៦,៧៨លានដង
៩. បទ «Mmmh» របស់ Kai
ចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៨,៤៩លានដង
៨. បទ «Jopping» របស់ SuperM
ចេញនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៨,៧៦លានដង
៧. បទ «BOY» របស់ TREASURE
ចេញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៩,១៥លានដង
៦. បទ «Given-Taken» របស់ ENHYPEN
ចេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៩,៣៩លានដង
៥. បទ «Crown» របស់ TXT
ចេញនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ១៥,១៣លានដង
៤. បទ «Solo» របស់ Jennie
ចេញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ១៦,១៣លានដង
៣. បទ «DALLA DALLA» របស់ ITZY
ចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ១៧,១៩លានដង
២. បទ «Black Mamba» របស់ aespa
ចេញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ២២,៧១លានដង
១. បទ «On The Ground» របស់ Rosé
ចេញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
គិតត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលមើល ៣៩,០៦លានដង
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី