
- ពុធ, 31 តុលា 2018 02:49
- ព័ត៌មាន
មុន BTS ចាប់កំណើត ម្ចាស់ផលិតកម្ម Big Hit សរសើរ TVXQ កប់ៗមាត់ ព្រោះកត្តាទាំងនេះ
- ពុធ, 31 តុលា 2018 02:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុន BTS ចាប់កំណើត ម្ចាស់ផលិតកម្ម Big Hit សរសើរ TVXQ កប់ៗមាត់ ព្រោះកត្តាទាំងនេះ
បើរម្លឹកទៅកាលពីឆ្នាំ ២០០៩ ថ្ងៃទី ២៣ ខែតុលា លោក Bang Si Hyuk ដែលបច្ចុប្បន្នគឺជាម្ចាស់ផលិតកម្ម Big Hit បានថ្លែងកោតសរសើរមិនដាច់ពីមាត់ដល់ក្រុមចម្រៀងរបស់ផលិតកម្ម SM គឺ TVXQ។
ក្នុងកម្មវិធី “MBC Everlon's 'Star The Secret” នាពេលនោះ លោក Bang Si Hyuk បាននិយាយថា៖ "TVXQ គឺជាក្រុមចម្រៀងអស្ចារ្យឥតខ្ចោះ។ បើនិយាយពីគុណភាពបទភ្លេងរបស់ក្រុមវិញ ពិតជាពិសេសបំផុត លំដាប់ថ្នាក់ពិភពលោក”។
លោកបន្តទៀតថា៖ "សមាជិកក្នុងក្រុមវិញ ម្នាក់ៗសុទ្ធតែស្រស់សង្ហា ហើយសមត្ថភាពច្រៀង និងសម្ដែងពោរពេញដោយកម្លាំង។ កម្រិតរបស់ពួកគេពិតជាខ្ពស់ណាស់។ ដោយសារចំណុចពិសេសទាំងនេះហើយ TVXQ នឹងនៅតែជាក្រុមដ៏អស្ចារ្យមួយប្រចាំពិភពលោក”។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលម្ចាស់ផលិតកម្មរបស់ Big Hit ពោលសរសើរពីក្រុមចម្រៀងរបស់ផលិតកម្ម SM មួយនេះ។ ក្នុងនោះមានន័យថា កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១១ ក្នុងកម្មវិធី “Baek Ji-Young's People Inside" របស់ទូរទស្សន៍ tvNលោកក៏បានអួតពី TVXQ ទៀតដែរ ថាជាក្រុមលំដាប់កំពូលប្រចាំ K-Pop។
សូមបញ្ជាក់ផងដែរថា TVXQ ត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៣ ដោយផលិតកម្ម SM។ ក្រោយប៉ុន្មានឆ្នាំនៃវត្តមានផ្លូវការ TVXQ បានក្លាយជាក្រុម K-Pop ដែលល្បីបំផុតទាំងក្នុងប្រទេសកូរ៉េ និងជប៉ុន។ ប៉ុន្តែគួរឲ្យស្ដាយក្នុងឆ្នាំ ២០០៩ បែរជាមានរឿងរ៉ាវមួយចំនួន បណ្ដាលសមាជិក ៣នាក់ក្នុងក្រុមគឺ Jaejoong, Junsu និង Yoochun ត្រូវសម្រេចដើរចេញ ព្រោះបញ្ហាជាមួយក្រុមហ៊ុន។ ទោះជាយ៉ាងណាស្នាដៃ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អ្នកទាំង ៥ នៅតែដក់ជាប់ក្នុងចិត្តប៉ាប៉ា របស់ BTS គឺលោក Bang Si Hyuk៕
ប្រភព៖ Allkpop ប្រែសម្រួល៖ យី សុធារី